(អាមេរិក)៖ បណ្ដាញសង្គម Twitter បានឱ្យដឹងថា ខ្លួនបានចាប់ផ្ដើមសាកល្បង ដាក់ផ្សាយពាណិជ្ជកម្ម ជាមួយនឹងមុខងារថ្មី មួយ មានឈ្មោះថា Fleet ដែលវាពោរពេញដោយជម្រើសជាច្រើនក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ជាពិសេសគឺងាយស្រួល សម្រាប់ ដៃគូសហការ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា Fleet Ads នឹងក្លាយ ជា ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដំបូងគេនៅលើបណ្ដាញសង្គម Twitter ដែលបង្ហាញជាលក្ខណៈ Full Screen នៅលើអេក្រង់ ទូរស័ព្ទ ដែលវាកំពុងតែពេញនិយម និងងាយទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ ឬអតិថិជនគោលដៅ។

កាលពីថ្មីៗនេះ ក្រុមហ៊ុន Twitter បានប្រកាសថា ខ្លួនបានកំណត់គោលដៅក្នុងការស្វែងរកប្រាក់ចំណូលឱ្យបានទ្វេដង នៅក្នុង ឆ្នាំ ២០២៣ ដោយក្នុងនោះគឺមានផែនការច្បាស់លាស់មួយដែលនឹងលក់ Ads នៅលើវេបសាយ និង Mobile App ឱ្យបានច្រើន បំផុត តាមលទ្ធភាពដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ បណ្ដាញសង្គម Facebook និង Snap ត្រូវបានគេមើលឃើញថាមានភាពច្នៃប្រឌិតខ្ពស់ក្នុងការ ស្វែងរកប្រាក់ចំណូលតាមរយៈ Ads ៕