(ភ្នំពេញ)៖ តាំងពីបង្កើតឡើងនៅឆ្នាំ២០១៤ ដោយកូនខ្មែរសុទ្ធសាធ ហាងឯកទេសលក់ទំនិញសម្រាប់កុមារ ទារក និងស្ត្រីមានផ្ទៃពោះដ៏ល្បីល្បាញ និងពេញនិយម ដែលមានឈ្មោះថា «ប៊េប៊ីអោតឡេត (Baby Outlet)» ពង្រីកខ្លួនយ៉ាងឆាប់រហ័សឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ខណៈហាងរបស់ខ្លួនរីកដុះដាលដូចជាផ្សិត។

ជាក់ស្តែង មកដល់ឆ្នាំ២០២១នេះ ប៊េប៊ីអោតឡេត បានបើកដំណើរការនៅរាជធានីភ្នំពេញ មាន៩សាខា និងខេត្តសៀមរាប ត្រូវជាសាខាទី១០ នឹងបើកដំណើរការនៅខែមិថុនានេះ ចំណែកសាខាទី១១ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នឹងបើកឲ្យដំណើរការក្នុងខែកញ្ញា ខាងមុខនេះ។ ហាងកូនខ្មែរមួយនេះ ពង្រីកខ្លួនយ៉ាងលឿនតាមរយៈហ្រ្វេឆាយ ដើម្បីបំពេញតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតិថិជនរបស់ខ្លួនដែលជាស្ត្រីមានផ្ទៃពោះ និងអ្នកមានកូនតូច។

ថ្មីៗនេះ ប៊េប៊ីអោតឡេត ត្រូវបានត្រួតពិនិត្យ និងវាយតម្លៃពីអង្គការបញ្ជាក់ពីគុណភាពស្តង់ដារអន្តរជាតិ (ISO) ហើយត្រូវបានទទួលស្គាល់ជាផ្លូវការ ជាហាងឯកទេសលក់ទំនិញកុមារ ទារក និងស្ត្រីមានផ្ទៃពោះ នៅប្រទេសកម្ពុជាដំបូងបង្អស់ ដែលមានស្តង់ដារលំដាប់អន្តរជាតិ ISO 9001:2015 ។

ការបញ្ជាក់ពីគុណភាពស្តង់ដារអន្តរជាតិ ជូនដល់ ប៊េប៊ីអោតឡេត បានធ្វើឡើងដោយផ្អែកលើលក្ខណៈពិសេសមួយចំនួន រួមមាន៖

* ហាងមានទំនិញគុណភាពខ្ពស់ ទុកដាក់រក្សាទំនិញបានល្អទាំងក្នុងហាង ក្នុងឃ្លាំងស្តុក និងការដឹកជញ្ជូន
* ហាងមានការបំពេញសេវាកម្មអតិថិជនបានល្អ ទាំងមុនលក់ អំឡុងពេលលក់ និងក្រោយពេលលក់
* ហាងមានការគាំទ្រ និងពេញចិត្តពីអតិថិជនជាច្រើន
* ហាងបានយកចិត្តទុកដាក់លើសុវត្ថិភាព និងអត្ថប្រយោជន៍របស់នយោជិត
* ហាងបានចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន។

គួរបញ្ជាក់ផងដែរថា ហាងឯកទេសទំនិញកុមារ បេប៊ីអោតទ្បេត មានទំនិញ ១៥០០០មុខ សម្រាប់បំពេញរាល់តម្រូវការទាំងអស់របស់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ៕