(ភ្នំពេញ)៖ ដើម្បីស្វែងយល់ពីផលលំបាកក្នុងការបំពេញកិច្ចការងាររបស់បុគ្គលិក ក្នុងកំឡុងពេលរងការប៉ះពាល់នៃវិបត្តិមេរោគកូវីដ១៩ ក្រុមហ៊ុន EFG ដែលជាក្រុមហ៊ុន លំដាប់អន្តរជាតិ និងមានបទពិសោធន៍ខ្ពស់ខាងផ្នែកចំណីអាហារ បានប្រារព្ធទិវា EFG លើកទី៨ នៅថ្ងៃទី0១ ខែមិថុនា ឆ្នាំ២០២១ នៅគ្រប់សាខាហាងរបស់ខ្លួន។

អគ្គនាយកគណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន EFG Cambodia ទាំងអស់ត្រូវបានគេប្រទះមកធ្វើជាអ្នករត់តុ អ្នកចំអិន អ្នកសំអាត អ្នកគិតលុយ និងអ្នកដឹកជញ្ចូន នៅតាមបណ្ដាភោជនីយដ្ឋានរបស់ក្រុមហ៊ុន EFG។

លោក Martin Darby នាយកគ្រប់គ្រងក្រុមហ៊ុន អ៊ី អ្វេហ ជី គ្រុប (EFG Group) បានថ្លែងថា ពួកយើងផ្ដួចផ្ដើមធ្វើបែបនេះឡើងដើម្បីជាវេទិកាសម្រាប់បុគ្គលិក ការិយាល័យទាំងអស់ ចំណាយពេលវេលាក្នុងការយល់ពីអតិថិជនដោយធ្វើការប្រតិបត្តិការផ្ទាល់ជាមួយបុគ្គលិកក្នុងហាង ដើម្បីមានការប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអតិថិជន ព្រមទាំងស្វែងយល់ដឹងពីគម្លាតនិងការទាមទាររបស់បុគ្គលិក និងអតិថិជនក៏ដូចជាផលលំបាកផ្សេងៗ ដែលកំពុងជួបប្រទះពេលបម្រើសេវាកម្មផ្សេងៗ ជាពិសេសការដឹកជញ្ចូនអាហារ ជូនអតិជនក្នុងកំឡុងពេល ដែលប្រយុទ្ធប្រជែងនិង ស្ថានការណ៍ជ៉ងឺកូវីដ១៩នេះ។ ពួកយើងនៅជាមួយគ្នាដើរទៅមុខជាមួយគ្នា មានតម្លៃស្មើៗគ្នាទោះបីជាតំណែងតូចឫតំណែងធំក្តី។

នៅក្នុងទិវា EFG លើកទី៨ បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន EFG Cambodia ដែលធ្វើការនៅទីស្នាក់ការកណ្តាលក្នុងនោះរួមមាន មន្ដ្រីនៅការិយាល័យ អ្នកគ្រប់គ្រងទូទៅ, នាយកប្រតិបត្តិការ នាយកទីផ្សារ និងអគ្គនាយកក្រុមហ៊ុន នឹងចំណាយពេលពេញមួយថ្ងៃធ្វើការនៅឯហាងលក់ផ្ទាល់របស់ក្រុមហ៊ុន EFG នៅទូទាំងរាជធានីភ្នំពេញ ដោយចុះទៅធ្វើការក្នុងហាងផ្ទាល់ មានដូចជាធ្វើការចំអិនអាហារ ការរក្សាទុកអាហារឲ្យមានអនាម័យ និងសុវត្ថិភាព ព្រមទាំងរៀបចំតុ កៅអី និងធ្វើការប្រាស្រ័យទាក់ទង ស្វាគមន៍ជាមួយនឹងការទទួលបញ្ជាទិញពីអតិថិជន និងបម្រើម្ហូបអាហារជាដើម។

លោក Martin Darby បានបន្ថែមថា ជារៀងរាល់ឆ្នាំការប្រារព្ធពិធីនេះឡើងនៅថ្ងៃទិវាពលកម្មអន្តរជាតិ តែដោយសារបញ្ហាសា្ថនការណ៍នៃការរាលដាលរបស់ជំងឺកូវីដ១៩ មានសភាពតឹងតែង ពួកយើងក៏បានប្តូរមកធ្វើនៅថ្ងៃទី០១ មិថុនា វិញសម្រាប់ឆ្នាំនេះ បើទោះបីជាបុគ្គលិករបស់ក្រុមហ៊ុន EFG Cambodia ស្នាក់ការកណ្ដាលទទួលបាន ការឈប់សម្រាកមួយថ្ងៃ តែពួកគាត់ស្ម័គ្រចិត្តមកធ្វើការងារនៅតាមភោជនីយដ្ឋាន។ ពួកគាត់ទាំងនោះធ្លាប់តែផ្ដល់យោបល់ដំបូន្មាន ដើម្បីផ្ដល់សេវាកម្មប្រសើរ និងមានកុនភាពខ្ពស់ដល់អតិថិជនតែសម្រាប់ថ្ងៃនេះ ពួកគាត់ត្រូវបានសហសេវិកណែនាំវិញម្ដង រួមទាំងលោកផងដែរ។

លោក ទេព វីរៈ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន EFG ប្រចាំនៅកម្ពុជា បានលើកឡើងដែរថា វាជាឱកាសដ៏ល្អមួយ ដើម្បីទទួលយកបទពិសោធន៍ ការងារប្រចាំថ្ងៃ ជាមួយនឹងសហការីជួរខាងមុខ និងអ្វីដែលសំខាន់ជាងនេះគឺដើម្បីមានឱកាសបម្រើសេវាកម្មជូនអតិថិជនដោយផ្ទាល់។ លោកបានទទួលបានប្រយោជន៍យ៉ាងច្រើន ពីសកម្មភាពនេះ ព្រោះលោកអាចចូលមកកាន់តែខិតជិតដល់បុគ្គលិកនៅហាង ជជែកបែបមិត្តភ័ក្ដ ស្ដាប់យល់ដឹងកាន់តែច្រើនពីគ្នាទៅវិញទៅមក ពីបញ្ហាដែលពួកគាត់ បានជួបប្រទះ និងរកវិធីដើម្បីកែលម្អការងារ និងជីវិតរបស់យើង។ លោកពិតជារីករាយជាមួយនឹងសកម្មភាពនៅ EFG Days ហើយនឹងចូលរួមនៅឆ្នាំក្រោយ នៅហាងផ្សេងទៀតៗ ។

លោក ទេព វីរៈ បានបន្ថែមថា ការធ្វើបែបនេះឆ្លុះបញ្ចាំងពីការធ្វើការងារជាក្រុម និងរួមគ្នា ជាជាងការមកចាប់កំហុសបុគ្គលិកដែលធ្វើការផ្ទាល់ជាមួយអថិជនតែបែរជាការ យល់ទុក្ខលំបាកគ្នាទៅវិញទៅមក ជាពិសេសការលំបាករបស់បុគ្គលិកថ្នាក់ក្រោម ព្រមទាំងផ្តល់ឱកាសសម្រាប់ពួកគេក្នុងការអភិវឌ្ឍន និងត្រៀមខ្លួនសម្រាប់ ពេលអនាគត។

ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ អ្នករាល់គ្នាពីអគ្គនាយកដល់បុគ្គលិកបានបំពេញកិច្ចការរួមគ្នា ដោយប្រកាន់ខ្ជាប់ទៅតាមគោលការណ៍ណែនាំ ប្រយុទ្ធប្រឆាំងមេរោគ កូវីដ១៩ របស់រាជរដ្ឋាភិបាល, ជជែកកំសាន្ត, ចែករំលែកបទពិសោធន៍, ផ្តល់នូវឱកាសការងារល្អ និងគន្លឹះត្រៀមខ្លួនម្រាប់ការងារនាពេលអនាគតជាមួយនឹងក្រុមហ៊ុន EFG Cambodia ព្រមទាំងពន្យល់ពីផលប្រយោជន៍ជាច្រើនសម្រាប់បុគ្គលិក រួមមានកម្ចីសម្រាប់ការសិក្សា, ការធានារ៉ាប់រង កម្មវិធីណែនាំអតិថិជន និងប្រាក់រង្វាន់ប្រចាំឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត៕