(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រង Civil Safe Insurance Plc. មិនត្រឹមតែផ្តល់នូវការការពារ ប៉ុន្តែផ្តល់នូវទំនួលខុសត្រូវសម្រាប់ស្ថេរភាពនៃប្រជាជន និងប្រទេសជាតិផងដែរ។

ក្រុមហ៊ុនធានារ៉ាប់រង Civil Safe គឺជាក្រុមហ៊ុន ឯករាជ្យស្របច្បាប់ដែលបានបង្កើតឡើងនៅប្រទេសកម្ពុជា ហើយផ្តល់នូវការធានារ៉ាប់រងទៅលើឧបទ្ទវហេតុ និងអចលនទ្រព្យផ្សេងៗ។ ក្រុមហ៊ុន ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនសម្ព័ន្ធរបស់ Lanmei Aviation Group។

គោលដៅដោយប្រកាន់ខ្ជាប់នូវការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ សេវាកម្មអតិថិជន យុទ្ធសាស្ត្រអភិវឌ្ឍន៍តាមស្តង់ដារអន្តរជាតិ ការបង្កើតគោលការណ៍ដែលមានគុណភាពខ្ពស់ ប្រសិទ្ធិភាព និងភាពងាយស្រួលសម្រាប់សេវាកម្មធានារ៉ាប់រងបង្គោល ដើម្បីឆ្ពោះទៅរកក្រុមហ៊ុនធានារ៉ាប់រងអចលនទ្រព្យដែលប្រកបដោយវិជ្ជាជីវៈ និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

ចក្ខុវិស័យរបស់ក្រុមហ៊ុន បានខិតខំប្រឹងប្រែងដើម្បីក្លាយជាក្រុមហ៊ុនធានារ៉ាប់រងលំដាប់កំពូល ជាមួយនឹងការផ្តល់ជូននូវសេវាកម្មល្អផ្តាច់គេក្នុងស្រុក និងប្រកបដោយទំនុកចិត្តខ្ពស់ជាងគេពីសំណាក់អតិថិជនកម្ពុជា។

បេសកម្មពួកយើងផ្តល់ជូនអតិថិជន មិនត្រឹមតែការការពារ ប៉ុន្តែក៏ផ្តល់នូវទំនួលខុសត្រូវខ្ពស់ដើម្បីសន្តិភាព និងវិបុលភាពផងដែរ។ ដៃគូររបស់យើងពួកយើងក៏មានកិច្ចសហប្រតិបត្តិការណ៍ជាមួយក្រុមហ៊ុនជាដៃគូរជាច្រើននៅក្នុងវិស័យធានារ៉ាប់រងនេះផងដែរ។

ក្រុមហ៊ុនធានារ៉ាប់រង Civil Safe គឺជាក្រុមហ៊ុនផ្តោតសំខាន់ទៅលើទីផ្សារធានារ៉ាប់រងក្នុងស្រុក។ ដោយផ្តល់ជូនដូចជា ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងឧបទ្ទវហេតុបុគ្គល ធានារ៉ាប់រងហានិភ័យលើអចលនទ្រព្យគ្រប់ប្រភេទ ធានារ៉ាប់រងហានិភ័យលើការសាងសង់គ្រប់ប្រភេទ ធានារ៉ាប់រងលើហានិភ័យក្នុងករណីពិសេស ធានារ៉ាប់រងលើ ហានិភ័យក្នុងវិស័យអាជីវកម្មនិងផលិតកម្មជាដើម ។ល។

ធានារ៉ាប់រងបុគ្គល៖

*ធានារ៉ាប់រងឧបទ្ទវហេតុបុគ្គល
* ធានារ៉ាប់រងយានយន្ត
*ធានារ៉ាប់រងអ្នកធ្វើដំណើរ។

ធានារ៉ាប់រងសាជីវកម្ម៖

*ធានារ៉ាប់រងអចលនទ្រព្យសហគ្រាស
*ហានិភ័យលើការសាងសង់គ្រប់ប្រភេទ
*ធានារ៉ាប់រងលើប្រយោជន៍និយោជិក (ACCI+MEDI)
*ធានារ៉ាប់រងយានយន្ត

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ +855 18 3183 123 (Hotline : 7*24 hours)
អ៊ីម៉ែល: [email protected] អាសយដ្ឋាន: អគារ លេខ 155 (Unit #4-K) TK Royal One, មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវលេខ 110), រាជធានីភ្នំពេញ, កម្ពុជា គេហទំព័រ: civil-safe.com៕