(ភ្នំពេញ)៖ ការទស្សនាការផ្សាយបន្តផ្ទាល់ (Livestream) របស់ Facebook Gaming ក្នុងប្រទេសកម្ពុជា បានកើនឡើង ៦៥% កាលពីឆ្នាំមុន ដោយហ្គេម Mobile Legends ហ្គេម PUBG Mobile និងហ្គេម Garena Free Fire ស្ថិតនៅលំដាប់កំពូលទាំង៣ ក្នុងនាមជាហ្គេម ដែលមានអ្នកមើលច្រើនជាងគេពី Facebook Gaming ក្នុងប្រទេសកម្ពុជា។

អ្នកចូលចិត្តកីឡាអេឡិចត្រូនិច (eSport) និងអ្នកលេងកីឡាអេឡិចត្រូនិចអាជីព ដែលកំពុងកើនឡើងមួយចំនួន ប្រើប្រាស់កម្មវិធីបង្កើត Facebook Gaming ដើម្បីបង្កើតមាតិកាផ្សាយបន្តផ្ទាល់វីដេអូហ្គេម ភ្ជាប់នឹងចែករំលែកបទពិសោធ ជាមួយនឹងអ្នកគាំទ្ររបស់ពួកគេ ឬដើម្បីបង្កើតអាជីវកម្មរបស់ពួកគេ។

គ្រាន់តែកាលពីខែមុនអ្នកទស្សនាវីដេអូហ្គេមបានចូលមើលជាង ៨,៥លានដង និងជាពិសេសគឺអនុញ្ញាតឱ្យអ្នកបង្កើតវីដេអូហ្គេម អាចរកប្រាក់បានពីការផ្សាយបន្តផ្ទាល់មាតិការបស់ពួកគេ។ Facebook Gaming ផ្តល់ជាមធ្យោបាយមួយសម្រាប់មនុស្សក្នុងការស្វែងរកទស្សនាលេង និងចែករំលែកមាតិកាផ្ទាល់
ខ្លួនទាំងអស់របស់ពួកគេនៅទីកន្លែងតែមួយ។

កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនបទពិសោធកាន់តែស៊ីជម្រៅអំពីមាតិកា Facebook Gaming និងរួមបញ្ចូលទាំងមុខងារពិសេសថ្មីៗ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកលេងហ្គេម។ មុខងារពិសេសមួយចំនួន ក្នុងចំណៅមមុខងារពិសេសរបស់កម្មវិធី Facebook Gaming រួមមានការស្វែងរកមាតិកាហ្គេមផ្ទាល់ខ្លួនការភ្ជាប់ ទំនាក់ទំនងជាមួយអ្នកបង្កើតហ្គេមដើម្បីទស្សនាការលេងហ្គេមការជជែកជាមួយមិត្តភក្តិអំពីហ្គេមដែលខ្លួនចូលចិត្ត និងការលេងហ្គេមជាមួយមិត្តភក្តិនិងគ្រួសារ។ កម្មវិធី Facebook Gaming តែឯកឯងក៏អាចរកបានផងដែរនៅលើ Google Play និង iOS។

នៅទូទាំងពិភពលោកមនុស្សជាង ៧០០លាននាក់លេងទស្សនា និងចែករំលេកហ្គេមនៅលើ Facebook រៀងរាល់ខែហើយជាង ៥៥%នៃអ្នកដែលមានគណនី Facebook លេងហ្គេមរៀងរាល់ខែ។

លោក Michael Rose ប្រធានផ្នែកអ្នកបង្កើតហ្គេមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Facebook បានថ្លែងថា៖ “តំបន់អាស៊ីអាគ្នេយ៍បានរីកលូតលាស់ក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏មានប្រជាប្រិយភាពបំផុត សម្រាប់ Facebook Gaming ដែលត្រូវបានជំរុញមួយផ្នែកធំដោយសារប្រជាប្រិយភាពរបស់វីដេអូហ្គេម និងអ្នកបង្កើតហ្គេមរបស់យើងក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Facebookគាំទ្រអ្នកបង្កើតហ្គេមជនជាតិកម្ពុជាដើម្បីកសាងសហគមន៍ដ៏រឹងមាំមួយ និងបង្កើតទំនាក់ទំនងពោរពេញដោយអត្ថន័យជាមួយអ្នកគាំទ្ររបស់ពួកគេ ខណៈក្នុងពេលជាមួយគ្នានេះដែរផ្តល់ជូនមធ្យោបាយជាច្រើនសម្រាប់អ្នកបង្កើតហ្កេមទាំងនេះដើម្បីបង្កើតអាជីវកម្មដែលសាកសមបំផុតទៅនឹងមាតិកានិងអ្នកទស្សនារបស់ពួកគេ”។

កម្មវិធីទាំងនេះរួមមានកម្មវិធីអ្នកបង្កើតហ្គេមដែលជាដៃគូដើម្បីជួយអ្នកបង្កើតហ្គេមដែលត្រូវបានបង្កើតឡើងឱ្យកសាងនិងធ្វើឱ្យសហគមន៍របស់ពួកគេរីកចម្រើននៅលើផ្លែតហ្វមនេះនិងកម្មវិធី Level Up សម្រាប់ជំរុញអ្នកបង្កើតហ្គេម៕