(បាសេឡូណា)៖ លោក Joan Laporta ប្រធានក្លិបបាល់ទាត់ FC Barcelona បានចេញមកបញ្ជាក់ថា លោក Ronald Koeman នៅតែជាគ្រូបង្វឹករបស់ក្លិបដដែលនារដូវកាលខាងមុខ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។

កិច្ចសន្យាចាស់របស់បុរសសញ្ជាតិហូឡង់ខាងលើនេះជាមួយ Barcelona នឹងផុតកំណត់នៅបំណាច់រដូវកាល ២០២១-២០២២ បើទោះបីជាកៅអីរបស់លោករៀងរង្គោះរង្គើបន្តិចនារដូវកាលដំបូងរបស់លោក ដោយសារឈ្នះបានតែពានតូច Copa del Rey ១ប៉ុណ្ណោះ។

ក៏ប៉ុន្តែត្រូវបានលោក Laporta បញ្ជាក់ថា នៅតែមានទំនុកចិត្តទៅលើលោក Koeman ដដែល និងបន្តរហូតដល់ចប់កិច្ចសន្យានៅ Camp Nou។

បុរសវ័យ ៥៨ឆ្នាំ Ronald Koeman បានដឹកនាំ Barcelona បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ នៅ La Liga រដូវកាលនេះ និងធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយនៅ UEFA Champions League ក្រោមថ្វីជើងរបស់ក្លិបបារាំង Paris Saint-Germain៕