(មីឡាន)៖ ក្រុមជើងឯកពាន Serie A រដូវកាលនេះ Inter Milan បានប្រកាសពីការតែងតាំងលោក Simone Inzaghi ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំ ដើម្បីជំនួសកៅអីលោក Antonio Conte ដែលបានលាឈប់កាលពីសប្តាហ៍មុននេះ។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ នេះថា បុរសវ័យ ៤៥ឆ្នាំ Inzaghi បានសម្រេចមកចូលរួមជាមួយក្រុមជើងឯកអ៉ិតាលី Inter Milan បន្ទាប់ពីធ្លាប់ឈ្នះពាន Coppa Italia និង Italian Super Cup ជាមួយក្រុម Lazio ក្នុងរយៈពេលដឹកនាំបាន ២២ឆ្នាំរបស់លោក និងដឹកនាំ Lazio បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ នៅ Serie A រដូវកាលនេះ។

លោក Inzaghi បានវិវត្តន៍ខ្លួនក្លាយជាអ្នកចាត់ការទូទៅក្នុងឆ្នាំ២០១០ ដោយបានដឹកនាំឈុតយុវជនរបស់ Lazio មុនពេលត្រូវបានតែងតាំងជាគ្រូបង្វឹកបង្គោលក្នុងឆ្នាំ២០១៦ មក៕