(ប៉េកាំង)៖ នៅសម័យបុរាណចិន គេបានបង្កើតវត្ថុដ៏អស្ចារ្យជាច្រើនដែលបានសម្រួលដល់ការរស់នៅរបស់ប្រជាជន។ ពេលនេះ យើងខ្ញុំសូមណែនាំពី «ទូទឹកកក» របស់ប្រទេសចិនកាលពី៣០០ឆ្នាំមុន និងចង្កៀងរាងបក្សីនិងត្រីដែលអភិរក្សបរិស្ថានក្នុងការប្រើប្រាស់។
*ទូទឹកកករូបផ្កា
ទូទឹកកកជាគ្រឿងអគ្គិសនីដែលមិនអាចខ្វះបានក្នុងការរស់នៅសម័យទំនើប។ តាមពិត កាលពីជាង៣០០ឆ្នាំមុន ជនជាតិចិនបានបង្កើត «ទូទឹកកក» មួយប្រភេទទៅ ហើយ។ សព្វថ្ងៃនៅសារមន្ទីរវាំងចាស់ក្រុងស៊ឺនយ៉ាង បានរក្សាទុក «ទូទឹកកក» មួយដែលជាវត្ថុបុរាណនៅសម័យរជ្ជកាលឆេង។ ទឹកកករូបផ្កាមានមានរាងបួនជ្រុង ហើយមានគម្របនៅលើចំណែកលើគម្របនៅមានរន្ធតូចៗជាច្រើន។ តាមការឧទ្ទេសនាមបានឱ្យដឹងថានៅសម័យបុរាណ គេយកទឹកកកដាក់ក្នុង «ទូទឹកកក» នេះ រួចដាក់ម្ហូបអាហារចូលដែលអាចរក្សាទុកបានយូរ។ ជាពិសេស ខាងក្នុង «ទូទឹកកក» នេះធ្វើអំពីបន្ទះសំណប៉ាហាំង ហើយមានដាក់បន្ថែមបន្ទះឈើដើម្បីជៀសវាង កុំឱ្យទឹកកករលាយលឿនពេក។
គួរបញ្ជាក់ថា ទូទឹកកករូបផ្កានេះមិនគ្រាន់តែអាចរក្សាទុកម្ហូបអាហារប៉ុណ្ណោះទេ ហើយក៏ជា «ម៉ាស៊ីនត្រជាក់» មួយប្រភេទដែរ។ នៅសម័យបុរាណចិន គេចូលចិត្ត ជីកយកទឹកកកនៅរដូវរងា ហើយរក្សាទុករហូតដល់រដូវក្តៅ រួចដាក់ចូលក្នុង «ទូទឹកកក» នេះ។ ចំហាយត្រជាក់នឹងភាយចេញពីរន្ទតូចៗលើគម្របវា ហើយធ្វើឱ្យ សីតុណ្ហភាពក្នុងបន្ទប់ធ្លាក់ចុះជាច្រើន។ ចង្កៀងរាងបក្សីនិងត្រីពណ៌ចម្រុះ នៅសារមន្ទីរគ្រឿងសំរឹទ្ធខេត្តសានស៊ី មានបក្សីមួយក្បាលឈរលើស្តង់ពិព័រណ៍ក្នុងមាត់ វាមានត្រីធាត់មួយកន្ទុយ។ នេះគឺជា «ចង្កៀងរាងបក្សីនិងត្រីពណ៌ចម្រុះ» នៅសម័យហានខាងលិច។
តាមការណែនាំបានឱ្យដឹងថា ចង្កៀងដ៏ពិសេសនេះ អាចស្រូបផ្សែងនិងធូលីបាន។ កាលពីសម័យបុរាណចង្កៀងភាគច្រើនប្រើខ្លាញ់សត្វសម្រាប់ដុតបំភ្លឺគម្រប វាអាចស្រូបផ្សែង និងធូលីបាន ដោយប្រើទឹកដែលត្រូវបានចាក់ចូលក្នុងពោះត្រីនិងបក្សី។ ការរចនាបែបនេះនឹងអាចជួយការពារកុំឱ្យខ្យល់អាកាសក្នុងបន្ទប់ ត្រូវបានបំពុល។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺ គម្របនៃចង្កៀងនេះជាបន្ទះរាងកោងចំនួន២ដែលអាចបង្វិលបាន។ វាអាចបាំងខ្យល់ហើយក៏អាច សម្រួលពន្លឺចង្កៀងបានដែរ។
វត្ថុបុរាណនេះបានធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍អំពីទស្សននៃការអភិរក្សបរិស្ថានរបស់ជនជាតិចិនសម័យបុរាណកាលពី២០០០ឆ្នាំមុន៕