(លីវើភូល)៖ ថ្មីៗនេះក្លិប Liverpool មានចរចាកិច្ចសន្យាបន្ថែមទៀតជាមួយនឹងកីឡាករចាំទី Alisson Becker បើទោះបីជាកិច្ចសន្យាចាស់រយៈពេល ៦ឆ្នាំនៅកីឡដ្ឋាន Anfield នឹងផុតកំណត់រហូតដល់ឆ្នាំ២០២៤ ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។

អ្នកចាំទីវ័យ ២៨ឆ្នាំ Alisson ដែលបានទៅចួលរួមជាមួយប្រេស៊ីលក្នុងយុទ្ធនាការជម្រុះ World Cup 2022 នោះ ជាផ្នគែមួយដ៏សំខាន់ក្នុងចំណោមកីឡាករដទៃដែលហង្សក្រហមត្រៀមជជែកពីកិច្ចសន្យាថ្មី។

នៅចាំបាន Alisson បានផ្លាស់ចេញពីក្លិបអ៉ីតាលី AS Roma កាលឆ្នាំ២០១៨ ក្រោមតម្លៃខ្លួន ៦៦.៨លានផោនថ្លៃជាងគេកាលនោះ បានជួយឲ្យក្រុមដឹកនាំដោយអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp ឈ្នះទាំង UEFA Champions League និងពានធំប្រចាំអង់គ្លេស Premier League។

មួយវិញទៀត Alisson ក៏បានឈ្នះពានគ្រាប់ល្អបំផុតប្រចាំក្លិបក្នុងរដូវកាលនេះ ពីការតែតបញ្ចូលទីចុងម៉ោងយកឈ្នះ West Bromwich Albion កាលពីខែឧសភា ឆ្នាំ២០២១ មុនពេលមកឈ្នះ Crystal Palace ២-០ នៅថ្ងៃបិទរដូវកាលដែលធ្វើឲ្យពួកគេមានកៅអីលេងនៅពានអឺរ៉ុប UEFA Champions League រដូវកាលក្រោយ ដ្បិតមិនឈ្នះពានមួយក្នុងរដូវកាល ២០២០-២០២១ នេះ៕