(ភ្នំពេញ)៖ ប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata បានកំពុងពង្រីកវិសាលភាពគម្រោង Smart ធំហ្ម៎ង! ដែលជាគម្រោងភ្ជាប់ ដ៏ពេញនិយមបំផុតរបស់ខ្លួន ជាមួយនិងប្រភេទគម្រោងថ្មីប្រចាំខែ ដែលផ្ដល់ជូនច្រើនជាងមុនរួមមានទឹកប្រាក់ចំនួន១,៦៦៦ដុល្លារ ស្មើនឹងទិន្នន័យអ៊ិនធឺណិតចំនួន ៤១GB ការហៅចេញក្នុងប្រពន័្ធរយៈពេល ២៧ ០០០ នាទី ឫការផ្ញើសារជាអក្សរចំនួន ៤០ ០០០ ដង ច្រើនជាងគម្រោងភ្ជាប់ប្រចាំថ្ងៃ និងគម្រោងភ្ជាប់ប្រចាំខែ។
ភ្ជាប់គម្រោងប្រចាំខែថ្មីនេះ ដោយចំណាយត្រឹមតែ៥ដុល្លារក្នុងមួយខែ មានន័យថាអតិថិជនគម្រោង Smart ធំហ្ម៎ង! មិនចាំបាច់បន្តគម្រោងភ្ជាប់រៀងរាល់សប្ដាហ៍នោះទេ ហើយអាចគ្រប់គ្រងគម្រោងគណនី ចម្បងប្រចាំខែប្រសើរជាងមុន ដោយគ្មានបារម្ភអំពីការកាត់ទឹកប្រាក់បន្ថែម ឬការគិតថ្លៃណាមួយឡើយ។ ដើម្បីភ្ជាប់គម្រោង Smart ធំហ្ម៎ង ប្រចាំខែ អតិថិជនគ្រាន់តែចុច *1333*5# ហើយចុចបញ្ចូន ឫក៏ភ្ជាប់តាមកម្មវិធី SmartNas។
គម្រោង Smart ធំហ្ម៎ង! ប្រចាំថ្ងៃ និងប្រចាំសប្ដាហ៍មានពលរដ្ឋកម្ពុជា រាប់លានអ្នកបានកំពុងប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីគម្រោងនេះ ត្រូវបានដាក់ចេញ។ ការប្រើប្រាស់ទិន្នន័យអ៊ិនធឺណិត និងតម្រូវការភ្ជាប់ការទំនាក់ទំនង បានកើនឡើងអំឡុងពេលនៃការរាតត្បាតជាសកលនៃកូវីដ-១៩ ដូច្នេះហើយក្រុមហ៊ុន បានកំពុងបន្ថែមគម្រោងប្រចាំខែថ្មីនេះ ដើម្បីបំពេញតម្រូវការដែលកំពុងតែកើនឡើងរបស់អតិថិជនរបស់ខ្លួន។
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា «អតិថិជនរបស់យើង កំពុងតែប្រើប្រាស់ទិន្នន័យច្រើនជាងមុន ជាពិសេសអំឡុងពេលនេះតែម្ដង ដោយពួកយើងភាគច្រើនគឺធ្វើការឫរៀនសូត្រពីផ្ទះ ដូច្នេះហើយវាមានសារៈសំខាន់ណាស់សម្រាប់យើង ដោយលើកឡើងអំពីការ ផ្ដាស់ប្ដូរនៃទំលាប់នេះ ជាមួយនិងគម្រោង Smart ធំហ្ម៎ង! ប្រចាំខែ ដែលកាន់តែងាយស្រួល និងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើន សម្រាប់អតិថិជនរបស់យើង»។
អតិថិជនដែលប្រើសមតុល្យគម្រោង របស់ពួកគេអស់មុនដំណាច់ខែ ក៏នឹងត្រូវគឹតថ្លៃតិចបំផុតជាងគម្រោងផ្សេងៗ៖ ចំណាយត្រឹមតែ១.៥សេន ដើម្បីទទួលបានទិន្នន័យ ១០០ MB 6 សេនក្នុងការហៅចេញក្នុងប្រព័ន្ធក្នុងមួយនាទី និង៣សេនក្នុងការផ្ញើសារចេញម្ដង។
លោក Hundt (ហ៊ុន) បានបន្ថែមទៀតថា «អតិថិជនរបស់យើងបានប្រាប់យើងថា នៅពេលដែលពួកគេចូលរួមរីករាយជាមួយតម្លៃនៃគម្រោងប្រចាំសប្ដាហ៍ និងគម្រោង ប្រចាំថ្ងៃរបស់ Smart ធំហ្ម៎ង! ពេលខ្លះពួកគេជួបប្រទះបញ្ហាប្រឈម ដើម្បីគ្រប់គ្រងគម្រោងភ្ជាប់ក្នុងរយៈពេលខ្លី។ ជាមួយនិងគម្រោងប្រចាំខែ ពួកគេអាចដឹងកាន់ តែច្បាស់ ជាងមុនអំពីការចំណាយចំបងរបស់ពួកគេ លើតម្រូវការទំនាក់ទំនង និងនិន្នន័យអ៊ិនធឺណិត ដែលកាន់តែមានសារៈសំខាន់ ជាងពេលណាទាំងអស់អំឡុងពេល នៃការរីករាតត្បាតជាសកលនៃកូវីដ-១៩»។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕