(ក្រុងឡុងដ៍)៖ លោក Pep Guardiola អ្នកចាត់ការទូទៅក្លិប Manchester City ត្រូវបានបោះឆ្នោតជាគ្រូបង្វឹកល្អបំផុតប្រចាំ Premier League រដូវកាលនេះ គ្រាដែលកូនសិស្សដែលលេងក្នុងតំណែងការពារ Ruben Dias ឈ្នះពានកីឡាករល្អប្រចាំឆ្នាំផងដែរ។
នេះជាលើកទី៣ ហើយដែល Pep ជាប់ឈ្មោះជាអ្នកចាត់ការទូទៅល្អបំផុតប្រចាំរដូវកាល ក្នុងរយៈពេល ៤ឆ្នាំរបស់លោកដឹកនាំ Man City នៅពេលដឹកនាំឈ្នះពាន២ ផងដែរនារដូវកាលនេះរួមមានពាន League Cup និងពាន Premier League បើទោះបីជាត្រឹមរងជើងឯកពានធំ UEFA Champions League ក៏ដោយ។
ចំណែកឯកូនសិស្ស Ruben Dias ដែលមានវ័យ ២៤ឆ្នាំវិញ បានឈ្នះពានកីឡាករល្អប្រចាំរដូវកាលលើកទី៣ ផងដែរក្នុងរយៈពេល ៤រដូវកាលចុងក្រោយនេះ នៅពេលរូបគេចូលលេងបាន ៣២ប្រកួតក្នុងលីគ និងរក្សា Clean Sheet បាន ១៥ដង ក្រោយពេលចូលរួមជាមួយ City កាលខែកញ្ញា ឆ្នាំ២០២០ មក។
Dias បានជួយ Man City ឈ្នះ ២៣ប្រកួតនៅ Premier League និងក៏ជាកីឡាករសំខាន់ដែលបានជួយជ្រោមជ្រែងក្រុមមេឃខៀវមួយនេះឈ្នះពាន League Cup និងពានលីគរដូវកាល ២០២០-២០២១ នេះទៀតផង៕