(ម៉ាណាម៉ា)៖ ជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា និងអ៉ីរ៉ាក់ ចាប់ផ្តើមហើយនៅរាត្រីម៉ោង ២១៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃចន្ទ ទី០៧ ខែមិថុនានេះ ក្នុងវគ្គជម្រុះ World Cup 2022 ដែលបានធ្វើឡើងនៅប្រទេសបារ៉ែន នៃវគ្គសន្សំពិន្ទុដែលនៅសល់។
កម្ពុជា បានចាញ់អ៉ីរ៉ាក់ ៤-០ កាលពីជើងទី១ នៅពហុកីឡដ្ឋានជាតិ មុនពេលមកប៉ះជើងទី២ ថ្ងៃនេះដែលជាការប្រកួតលើកទី៧ ប្រចាំពូល C រវាងក្រុមទាំងពីរខាងលើនេះ នៅពេលដែលអ៉ីរ៉ាក់ បានកំពុងឈរនៅលេខ២ បណ្តោះអាសន្នមាន ១១ពិន្ទុចាញ់ក្រុមកំពូលតារាងបារ៉ែនតែ ១ពិន្ទុប៉ុណ្ណោះ គ្រាដែលកម្ពុជាឈរនៅបាតតារាងមានតែ ១ពិន្ទុ ក្រោយឆ្លងកាត់ ៦ប្រកួត ស្មើ១ និងចាញ់ ៥ដង៕