(អាមេរិក)៖ ក្រុមហ៊ុន McDonald’s Corp ត្រូវបានគេរាយការណ៍មកថា ត្រូវបាន Hacker លួចទិន្នន័យមួយចំនួន របស់ អ្នក ប្រើប្រាស់ ចេញពី System នៅក្នុងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងតៃវ៉ាន់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីករណី នេះ ឡើយ។

យោងតាមការការចេញផ្សាយរបស់សារព័ត៌មាន The Wall Street Journal នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យ ដឹងថា ក្រុមហ៊ុន McDonald’s បានជួយអ្នកជំនាញខាងប្រឹក្សាយោបល់ដើម្បីធ្វើការស៊ើបអង្កេត លើករណីខាងលើនេះ ដែលវាជាសកម្មភាពមួយអាចបង្កើតជាហានិភ័យ។

ក្រោយពីស៊ើបអង្កេតបានរកឃើញថា ទិន្នន័យមួយចំនួនរបស់អ្នកប្រើប្រាស់ត្រូវបានរកការបំពាន ឬមានន័យថាត្រូវបានលួច ដោយក្នុងនោះរួមមានទាំងទិន្នន័យរបស់បុគ្គលិក McDonald’s ផងដែរ។ នៅក្នុងរបាយការណ៍ស៊ើបអង្កេតក៏បានបញ្ជាក់ ផងដែរថា ទិន្នន័យដែលរងការបំពាននោះមាននៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងតៃវ៉ាន់។

បើតាមការបញ្ជាក់ពី McDonald’s បានឱ្យដឹងថា ទិន្នន័យអតិថិជនដែលត្រូវបាន Hacker លួចនោះរួមមាន អាសយដ្ឋាន អ៊ីម៉េល លេខទូរស័ព្ទ រួមនឹងអាសយដ្ឋានរបស់ពួកគេ ដែលទិន្នន័យទាំងនេះត្រូវបានកត់ត្រាទុកនៅពេលដែលមានការបញ្ជា ទិញ និងត្រូវបានដឹកជញ្ជូនដោយបុគ្គលិក McDonald’s ចំណែកទិន្នន័យរបស់បុគ្គលិវិញគឺមានឈ្មោះ និង ព័ត៌មានសម្រាប់ទំនាក់ទំនង៕