(អាមេរិក)៖ ក្រុមហ៊ុន Google បានអះអាងថា បានបង្កើតនូវបច្ចេកវិទ្យា AI ថ្មីមួយដែលមានសមត្ថភាពខ្ពស់ ក្នុងការរចនាឈីបសម្រាប់កុំព្យូទ័រ និងធ្វើការងារបានលឿន រហ័សជាងមនុស្សទៅទៀត។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNBC នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បានលើកឡើងថា ការងាររចនាឈីបកុំព្យូទ័រដែលមនុស្សត្រូវប្រើពេលវេលា រហូត ដល់មួយខែដើម្បីបញ្ចប់នោះ ត្រូវបានជំនួសដោយបច្ចេកវិទ្យា AI វិញ ព្រោះថាបច្ចេកវិទ្យាថ្មីនេះ អាចសមត្ថភាព អាច រចនា ឈីបកុំព្យូទ័រនោះបានដោយប្រើពេលវេលាត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ។

ក្រុមហ៊ុន Google បានបញ្ជាក់បន្ថែមទៀតថា បច្ចេកវិទ្យា AI ត្រូវបានខ្លួនយកទៅអនុវត្ត និងទទួលបានប្រសិទ្ធភាព ខ្ពស់ ហើយបច្ចុប្បន្ននេះក៏កំពុងតែពង្រឹងសមត្ថភាពរបស់ AI នោះឱ្យកាន់តែប្រសើរជាងមុន ដើម្បីជួយសម្រួលដល់ការងារ មនុស្ស ជាច្រើន និងជាពិសេសគឺពន្លឿនចង្វាក់ផលិតកម្មឱ្យទាន់តាមតម្រូវការ៕