(អឺរ៉ុប)៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប UEFA Euro 2020 រាត្រីនេះថ្ងៃសៅរ៍ ទី១២ ខែមិថុនានេះមាន ៣ប្រកួតពីក្នុងពូល A និង B។

១ប្រកួតបើកឆាកនៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ គឺជាការជួបគ្នារវាង៖
* ក្រុមជម្រើសជាតិវ៉េល ប៉ះស្វីស នាម៉ោង២០៖០០នាទី (ម៉ោងនៅកម្ពុជា) ដែលជាការប្រកួតទី២ នៅ Euro 2020 ប្រចាំពូល A
* ដាណឺម៉ាក ជួបហ្វាំងឡង់ នៅម៉ោង ២៣៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) បើកឆាកប្រកួតសន្សំពិន្ទុប្រចាំពូល B
* ប៊ែលហ្ស៊ិក ប៉ះម្ចាស់ផ្ទះ រុស្ស៊ី នៅម៉ោង ២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។

Euro 2020 លើកទី១៦ នេះ មានសរុប ៥១ប្រកួតពី ២៤ប្រទេសចូលរួមធ្វើការប្រកួតប្រជែងគ្នារយៈពេល ១ខែពេញពោលគឺចាប់ពីថ្ងៃទី១២ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅទីតាំង ១២កីឡដ្ឋានផ្សេងគ្នានៅទូទាំង ១១ប្រទេសស្ថិតនៅទ្វីបអឺរ៉ុបធ្វើម្ចាស់ផ្ទះ។

ព័រទុយហ្គាល់ របស់កីឡាករពាក់លេខ៧ Cristiano Ronaldo ជាក្រុមការពារតំណែងជើងឯក ស្ថិតក្នុងពូលជាមួយក្រុមរងជើងឯក មាន់គកបារាំង ដែលស្ថិតក្នុងពូល F ជាមួយគ្នារួមទាំងអាល្លឺម៉ង់ និងហុងគ្រីផងដែរ៕