(ភីធើស្បើក)៖ រុស្ស៊ី ដែលមហាអំណាចមួយខាងសព្វាវុធនោះ ពុំដែលទទួលបានជ័យជម្នះទៅលើប៊ែលហ្សិកម្តងណាឡើយពីប្រត្តិជួបគ្នា ៧លើកមកនេះ នៅមុនពេលជួបគ្នាលើកទី២ នៅរាត្រីនេះនៃពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ២៖០០នាទី ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

បើតាមប្រវត្តិនៃការជួបគ្នារវាងប៊ែលហ្សិក និងរុស្ស៉ី ធ្លាប់ជួបគ្នាចំនួន ៧លើកហើយ ដោយប៊ែលហ្សិកឈ្នះរុស្ស៉ី ៥លើក និងស្មើគ្នា ២លើក។

Fresh News Plus សូមបង្ហាញប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិទាំង២ ដូចខាងក្រោម៖

១៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ប៊ែលហ្សិក ស្មើជាមួយរុស្ស៉ី ដោយលទ្ធផល ០ទល់នឹង០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
២៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០២ ប៊ែលហ្សិក ឈ្នះរុស្ស៊ី ដោយលទ្ធផល ៣ទល់នឹង២ ក្នុងការប្រកួតពាន World Cup
៣៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១០ ប៊ែលហ្សិក ឈ្នះរុស្ស៊ី ដោយលទ្ធផល ២ទល់នឹង០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៤៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ ប៊ែលហ្សិក ឈ្នះរុស្ស៊ី ដោយលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួតពាន World Cup
៥៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ប៊ែលហ្សិក ស្មើជាមួយរុស្ស៊ី ដោយលទ្ធផល ៣ទល់នឹង៣ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៦៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ប៊ែលហ្សិក ឈ្នះរុស្ស៊ី ដោយលទ្ធផល ៣ទល់នឹង១ ក្នុងការប្រកួតពាន Euro
៧៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៊ែលហ្សិក ឈ្នះរុស្ស៊ី ដោយលទ្ធផល ៤ទល់នឹង១ ក្នុងការប្រកួត Euro។

ចុះការប្រកួតយូរ៉ូ ឆ្នាំ២០២០ រវាងក្រុមទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ២៖០០នាទី ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមមួយណានឹងទទួលបានជ័យជម្នះពីការប្រកួតសន្សំពិន្ទុប្រចាំពូល B៕