(ភ្នំពេញ)៖ ក្នុងទីផ្សារការងារសព្វថ្ងៃ យើងសង្កេតឃើញថាកង្វះខាតបុគ្គលិកដែលមានជំនាញ និងសមត្ថភាពពិតប្រាកដទៅលើវិស័យផ្នែក ហិរញ្ញវត្ថុនិងគណនេយ្យមានស្ថានភាព ខ្ពស់ជាងវិស័យផ្សេងៗ។ ដូចច្នេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការការងាររបស់ក្រុមហ៊ុន ក្នុងស្រុក ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ និងអង្គការដទៃទៀតទាក់ទងនឹងគណនេយ្យជំនាញ និងជំនាញហិរញ្ញវត្ថុ វិទ្យាស្ថាន CamEd Business School បានបើកនូវវគ្គសិក្សា Association of Chartered Certified Accountants (ACCA) ដែលជាវគ្គបណ្ដុះបណ្ដាលកម្រិតខ្ពស់ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពីសមាគមគណនេយ្យករជំនាញ ដែលហៅកាត់ថា ACCA មានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ដោយ ១៨៣ ប្រទេសទូទាំងពិភពលោក។

កម្មវិធីសិក្សា ACCA នេះមាន ១៣ មុខវិជា្ជ ដោយការសិក្សាមុខវិជ្ជានីមួយៗ បានផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗ ជាច្រើន ជាពិសេសគឺភាពត្រឹមត្រូវច្បាស់លាស់ក្នុងការរៀបចំនូវឯកសារ និងរបាយការណ៍គណនេយ្យ ហិរញ្ញវត្ថុដែលស្របតាមស្តង់ដារ (IFRSs) ក៏ដូចជា បណ្តុះបណ្តាលសិស្សនិសិ្សតឲ្យមានភាពច្បាស់លាស់ក្នុងការកត់ត្រាបញ្ជីគណនេយ្យ និងតម្រង់ទិសពួកគេឲ្យក្លាយទៅជាបុគ្គលិកដែលមានវិជ្ជាជីវៈ ក៏ដូចជាសហគ្រិនដ៏វ័យឆ្លាត ម្នាក់។

សព្វថ្ងៃនេះវត្ថុ វិទ្យាស្ថាន CamEd Business School បានបណ្ដុះបណ្ដាលអ្នកជំនាញ មកពីបណ្ដាក្រុមហ៊ុន ដែលឈានមុខគេ នៅប្រទេសកម្ពុជាជាច្រើន ដូចជាក្រុមហ៊ុនសវនកម្ម ខ្នាតអន្តរជាតិ PwC KPMG EY និង Deloitte រួមទាំងធនាគារនៅកម្ពុជា ក៏ដូចជាស្ថាប័នរដ្ឋផងដែរ។

ជាក់ស្តែងនិស្សិតដែលបញ្ចប់ការសិក្សា កម្មវិធី ACCA នេះ មិនត្រឹមតែទទួលបានជាមួយនឹងចំណេះដឹងជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម និស្សិតទទួលបាននូវឱកាសការងារ ដ៏ច្រើនសម្បូរបែប ទាំងក្នុងតំបន់ និង លើឆាកអន្តរជាតិ ដោយសារតែនិស្សិតវិទ្យាស្ថាន CamEd Business School ត្រូវបានទទួលស្គាល់ និងស្ថិតនៅក្នុងតម្រូវការខ្ពស់ពីសំណាក់និយោជក ដោយសារតែជំនាញឯកទេសគណនេយ្យដ៏ប៉ិនប្រសព្វ និងការប្រកាន់ភ្ជាក់នូវវិន័យ ក៏ដូចជាការចេះសម្របខ្លួន ដែលប្រកបរទៅដោយក្រមសីលធម៌ល្អក្នុងការធ្វើការងារជាក្រុមដែលជួយពួកគេឱ្យបំពេញការងារបានយ៉ាងល្អប្រសើរ រួមជាមួយជាកម្រិតភាសាអង់គ្លេសបែបស្ដង់ដារអន្តរជាតិទៀតផង។

យោងទៅតាមស្ថិតិការងារនៃនិស្សិតដែលបញ្ចប់ការរសិក្សា យើងសង្កេតឃើញថាជាង ២១% មានអាជីពនៅក្រុមហ៊ុនសវនកម្មខ្នាតអន្តរជាតិទាំងបួន គឺ PwC KPMG EY និង Deloitte។

វគ្គសិក្សា ACCA គឺជាកម្មវិធីសិក្សាជារៀងរាល់ថ្ងៃចុងសប្ដាហ៍ គឺថ្ងៃសោរ៍ ឬ អាទិត្យ និង ពេលរសៀលនៃថ្ងៃធ្វើការ ដែលជាអំណោយផលសម្រាប់មន្ត្រីរាជការ ឬបុគ្គលិកគ្រប់ស្ថាប័ន។ ទទួលចុះឈ្មោះសិក្សាថ្នាក់ចាប់ពីពេលថ្ងៃនេះ រហូតដល់ថ្ងៃទី0៥ ខែកក្កដា ឆ្នាំ២០២១៕

លោកអ្នកអាចដាក់ពាក្យសិក្សា និងទទូលបានពត៌មានលំអិតតាមរយៈ៖

* គេហទំព័រ www.cam-ed.com 
* ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ 023 986 522 / 012 618 988