(ប៉េកាំង)៖ ថ្ងៃទី ១២ ខែមិថុនាគឺជាទិវាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់ប្រទេសចិន។ រហូតមកដល់បច្ចុប្បន្ននេះ ចំនួនបេតិកភណ្ឌពិភពលោករបស់ប្រទេសចិនបានដល់ទៅ ៥៥ កន្លែង ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក។ ខាងក្រោមនេះ សូមទស្សនាបេតិកភណ្ឌមួយចំនួនរបស់ចិនតាមអនឡាន ដែលត្រូវបានដាក់បញ្ចូលជាផ្លូវការទៅក្នុង «បញ្ជីបេតិកភ័ណ្ឌពិភពលោក» ក្នុងរយៈពេលប៉ុន្មាន់ឆ្នាំចុងក្រោយនេះ។

១៖ បុរាណដ្ឋាន Tusi

ឆ្នាំ ២០១៥ “បេតិកភ័ណ្ឌ Tusi បុរាណដ្ឋានរបស់ប្រទសចិន” ត្រូវបានបញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ដោយជោគជ័យ។ “បុរាណដ្ឋាន Tusi ប្រទសចិន” បូករួមទាំង ៣ កន្លែង ដែលស្ថិតនៅខេត្ត Hunan ខេត្ត Guizhou និងខេត្ត Hubei ដោយឡែកពីគ្នា។ បេតិកភណ្ឌទាំងបីនេះ សុទ្ធតែសាងសង់ឡើងក្នុងរជ្ជកាល Song ខាងត្បូង។

២៖ គំនូរលើផ្ទាំងថ្មចំណោទភ្នំ Hua

ឆ្នាំ ២០១៦ គំនូរលើផ្ទាំងថ្មចំណោទភ្នំ Hua ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។ គំនូរលើផ្ទាំងថ្មភ្នំ Hua ស្ថិតនៅលើចំណោទភ្នំនៅត្រើយទាំងសងខាងទន្លេ Zuojiang និងសាខាទន្លេ Mingjiang ភូមិភាគស្វយ័តក្វាំងស៊ី។ គំនូរលើផ្ទាំងថ្មទាំងនេះ ត្រូវបានគូរចន្លោះពីសម័យកាលសង្រ្គាម ទៅដល់រជ្ជកាលហានខាងកើតដែលមានប្រវត្តិសាស្ត្រជាង២០០០ ឆ្នាំមកហើយ។

៣៖ តំបន់ព្រៃ Shennongjia

ឆ្នាំ ២០១៦ តំបន់ព្រៃ Shennongjia ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ដោយជោគជ័យ តំបន់ព្រៃ Shennongjia ត្រូវគេហៅថា «អព្ភូតហេតុបៃតង» នៅលើរយៈទទឹងដូចគ្នានៅក្នុងតំបន់អឌ្ឍគោលខាងជើងនេះ។ ភាពពេញលេញ ភាពដើមនិងភាពមិនអាចកកើតឡើងវិញនៃធនធានធម្មជាតិនិងប្រព័ន្ធអេកូឡូស៊ីនៅទីនេះគឺកម្រមានណាស់នៅលើពិភពលោក ។

៤៖ តំបន់ Kulangsu

ឆ្នាំ ២០១៧ តំបន់ Kulangsu ត្រូវបានបញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកដោយជោគជ័យ តំបន់ Kulangsu បូករួមទាំងកោះ Kulangsu និងលំហទឹកតាមឆ្នេរសមុទ្រដែលមានទំហំសរុប ៣១៦.២ ហិកតា ។ តាមពិត កោះ Kulangsu មិនសូវជាធំប៉ុន្មានទេ ដោយមានទំហំផ្ទៃដីប្រមាណ ១.៨៨៣៩ គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ ត្រូវបានគេប្រសិទ្ធនាមថា ជា «សួនច្បារនៅលើសមុទ្រ»។

៥ តំបន់ Hoh Xil នៅខេត្ត Qinghai

ឆ្នាំ ២០១៧ តំបន់ Hoh Xil ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកដោយជោគជ័យ ។ តំបន់ Hoh Xil ក្នុងភាសាជនជាតិ Zang គឺមានន័យថា "ទឹកដីនៃភ្នំព្រិល Kunlun"។ តំបន់នេះមានទំហំផ្ទៃដីសរុបចំនួន ៦ លានហិកតា និងមានរយៈកំពស់មធ្យមជាង ៤៥០០ ម៉ែត្រ ក្នុងដែនមានរស់នៅដោយប្រភេទសត្វព្រៃកម្រ ដូចជាសត្វ AntelopeZang និងសត្វ Yak ព្រៃជាដើម។

៦៖ ភ្នំ Fanjing

ឆ្នាំ ២០១៨ ភ្នំ Fanjing ត្រូវបានបញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកដោយជោគជ័យ ។ តំបន់បេតិកភណ្ឌនេះមានទំហំផ្ទៃដី ៤០២.៧៥ គីឡូម៉ែត្រក្រឡា ហើយប្រព័ន្ធអេកូឡូស៊ីលើភ្នំ បានរក្សាទុកនូវប្រភេទសត្វកម្រស្វតជិតផុតពូជ និងសត្វដែលមានជាពិសេសយ៉ាងច្រើនសន្ធឹក។

៧៖ ដែនជម្រកបក្សី Migratory សមុទ្រ Huang និងសមុទ្រ Bo

ឆ្នាំ ២០១៩ ដែនជម្រកបក្សី Migratory ដែលស្ថិតនៅសមុទ្រ Huang និងសមុទ្រ Bo ត្រូវបានបញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ដោយជោគជ័យនៃជម្រកនេះ។ ស្តិតនៅក្រុង Yancheng ខេត្ត Jiangsu ប្រទេសចិនដែលជាទីជម្រកសម្រាប់ បក្សីកម្រចំនួន ២៣ ប្រភេទ ។

៨៖ បុរាណដ្ឋាននៃទីក្រុង Liangzhu

ឆ្នាំ ២០១៩ បុរាណដ្ឋាននៃទីក្រុង Liangzhu ត្រូវបានបញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ដោយជោគជ័យ។ វប្បធម៌ Liangzhu មានអាយុកាលចន្លោះពី ៥៣០០-៤៣០០ ឆ្នាំមុន បុរាណដ្ឋាននេះមានទ្រង់ទ្រាយដ៏ធំធេងណាស់។ រហូតមកដល់បច្ចុប្បន្ននេះ បេតិកភណ្ឌពិភពលោកនៅប្រទេសចិនសរុបមានចំនួន ៥៥ កន្លែង ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក។

តាមណែនាំ បេតិកភណ្ឌពិភពលោគឺជាតំបន់ធម្មជាតិ ឬសម្បត្តិដែលមានតម្លៃទូទៅយ៉ាងលេចធ្លោ ដែលត្រូវបានបញ្ចូលក្នុង «បញ្ជីបេតិកភណ្ឌពិភពលោក» របស់អង្គការយូណេស្កូ។ នៅឆ្នាំ ១៩៧២ មហសន្និបាតនៃយូណេស្កូបានអនុម័ត «សន្និសញ្ញាបេតិកភណ្ឌពិភពលោក» និងបង្កើត «បញ្ជីបេតិកភណ្ឌពិភពលោក»។ រហូតដល់បច្ចុប្បន្ននេះ មានប្រទេសចំនួន ១៩៣ បានចូលរួម «សន្និសញ្ញាបេតិកភណ្ឌពិភពលោក» និងមានកម្មវិធីចំនួន ១១២១ ត្រូវបានដាក់បញ្ចូលក្នុង «បញ្ជីបេតិកភណ្ឌពិភពលោក» ក្នុងចំណោមនោះ មានបេតិកភណ្ឌវប្បធម៌ចំនួន ៨៦៩ បេតិកភណ្ឌធម្មជាតិចំនួន ២១៣ និងបេតិកភណ្ឌទាំងធម្មជាតិ និងវប្បធម៌ចំនួន ៣៩៕