(កូហ្វិនហាចិន)៖ ដាណឺម៉ាក ដែលមានកីឡាករសំខាន់ Cristian Eriksen បានដួលសន្លប់នៅលើទីលានពេលអំឡុងប្រកួតនោះ បានចាញ់ក្រុមភ្ញៀវហ្វាំងឡង់ ១-០ ពីការប្រកួតបើកឆាកសន្សំពិន្ទុប្រចាំពូល B របស់ពួកគេនៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Parken Stadium ស្ថិតក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាកនោះ ត្រូវបានពន្យារពេលប្រកួតជិត ១ម៉ោងពីម៉ោង ០៦៖០០នាទីយប់ទៅម៉ោង ០៨៖០០នាទីយប់ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ដោយសារតែកីឡាករ Cristian Eriksen របស់ដាណឺម៉ាកបានរអិលដួលតែម្នាក់ឯងសន្លប់ក្នុងទីលាននៅពេលអំឡុងប្រកួតវគ្គទី១ គ្រាដែលលទ្ធផលស្មើគ្នា 0-0 ជាបណ្តោះអាសន្នផងដែរ។

តែយ៉ាងណាការប្រកួតត្រូវបានរៀបចំឡើងវិញ នៅពេលកីឡាករដែលកំពុងប្រកបអាជីពក្នុងក្លិបអ៉ីតាលី Inter Milan, Eriksen បានដឹងខ្លួន និងបញ្ជូនដល់មន្ទីរពេទ្យ និងមានការស្នើសុំពីសំណាក់កីឡាករផងនោះទើប UEFA សម្រេចរៀបចំការប្រកួតឡើងនាម៉ោង ០៨៖៣០នាទីយប់ (ម៉ោងនៅដាណឹម៉ាក)។

ជាលទ្ធផល ហ្វាំងឡង់ដែលជាប់នៃវគ្គជម្រុះជុំទី២ ដើម្បីឡើងមកលេងជុំផ្តាច់ព្រ័ត្រ Euro 2020 ក៏បានយកឈ្នះម្ចាស់ផ្ទះ ដាណឺម៉ាកដែលកីឡាករសំខាន់ Eriksen ដេកឈឺក្នុងមន្ទីរពេទ្យ ដោយលទ្ធផលផ្លូវការ ១-០ ពីការធ្វើសម្រេចដោយកីឡាករ Pohjanpalo នៅនាទី៦០ ដើម្បជួយហ្វាំងឡង់ឡើងទៅឈរលេខ២ ក្នុងពូល B គ្រាដែលប៊ែលហ្សិក បំបាក់រុស្ស៊ី ៣-០ ទៅកម្មវិធីប្រកួតរបស់ពួកគេ៕