(ក្រុងឡុងដ៍)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 នឹងឈានចូលថ្ងៃទី៣ នៃការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗ ដោយរាត្រីថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ ក៏បន្តមាន ៣គូពិសេសទៀតដែររួមមាន៖

*គូទី១៖ អង់គ្លេស ប៉ះក្រូអាត (ក្រូអាស៊ី) នៅម៉ោង ០៨៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ដែលជាការប្រកួតបើកឆាកប្រចាំពូល D ធ្វើឡើងនៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។

*គូទី២៖ អូទ្រីស ប៉ះម៉ាសេដូនី នៅម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ដែលជាប្រកួតសន្សំពិន្ទុប្រចាំពូល C ធ្វើឡើងនៅកីឡដ្ឋាន Arena Nationala ស្ថិតក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។

*គូទី៣៖ ហូឡង់ ប៉ះអ៊ុយក្រែន នៅម៉ោង ០២៖០០នាទីយប់ឈានចូលថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុប្រចាំពូល C ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Johan Cruijff Arena នៅប្រទេសហូឡង់៕