(ភ្នំពេញ)៖ តែគុជ Tealive គឺជាភេសជ្ជៈដ៏ពេញនិយមមួយល្បីជុំវិញពិភពលោក ដោយសារតែរសជាតិផ្អែមនិងគុជដ៏ឆ្ងាញ់របស់ Tealive ហ្នឹងហើយ ទើបទាក់ទាញមនុស្សសឹងតែគ្រប់វ័យចូលចិត្តពិសាសឹងតែរាល់ថ្ងៃ។

ថ្វីដ្បិតតែហាងតែគុជ Tealive Cambodia 310 ទើបតែបើកដំណើរការប្រមាណជាពីរខែប៉ុណ្ណោះក៏ប៉ុន្តែថ្មីៗនេះតែគុជ របស់ហាងTealive Cambodia 310 ទទួលបានការគាំទ្រនិងកម្មង់យ៉ាងច្រើនផងដែរ មិនថាក្មេងៗ សិស្សនិស្សិត បុគ្គលិកធ្វើការនោះទេ សូម្បីតែសិល្បករល្បីៗមួយចំនួនក៏ជា Fan របស់ហាងតែគុជ Tealive Cambodia 310 ផងដែរ ។ បើនិយាយពីរឿងអនាម័យវិញគឺលេខ១តែម្ដង ពីព្រោះគ្រប់ម៉ាស៊ីនដំណើរការគឺត្រូវបានសម្អាតសម្លាប់មេរោគជាប្រចាំ ធ្វើឲ្យអតិថិជនទទួលបានទាំងផាសុខភាព បានទាំងរសជាតិតែគុជដ៏ឆ្ងាញ់ជាប់មាត់ទៀតផង ។

លោកអ្នកអាចសាករសជាតិតែគុជជាច្រើនប្រភេទរបស់ហាង Tealive Cambodia 310 ដល់ទីតាំងហាងផ្ទាល់ក៏បាននៅលើបណ្ដោយផ្លូវ 310 កែងនឹងផ្លូវ95, ភូមិលេខ៧ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបើកបម្រើអតិថិជនចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង៩យប់ផងដែរ។

អ្វីដែលកាន់តែសម្រួលដល់ភាពងាយស្រួល នារដូវកូវីដនេះទៀតនោះ សម្រាប់អ្នកដែលចង់ញ៉ាំតែគុជរបស់ហាង Tealive តែមិនចង់ជួបប៉ះពាល់ឬជួបជុំក្នុងចំណោមមនុស្សច្រើនក៏អាចកម្មង់តាម app (Order Online) បានដែរ តាមរយៈ E-Get S, Foodpanda, nham24.com app មួយណាក៏បានក៏ងាយស្រួល និងរហ័សដូចគ្នា៕