(អាំស្ទើដាំ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនៃព្រះរាជាណាចក្រហូឡង់ នឹងជួបប្រកួតទល់នឹងក្រុមជម្រើសជាតិសាធារណរដ្ឋអ៊ុយក្រែន ក្នុងក្របខណ្ឌពានរង្វាន់ Euro 2020 នៅរំលងរាត្រីឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០២៖០០នាទី (ម៉ោងនៅកម្ពុជា)។

ក្រុមជម្រើសជាតិទាំង២ ធ្លាប់ជួបគ្នាចំនួន ២ដងប៉ុណ្ណោះ សុទ្ធសឹងជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ខណៈហូឡង់មិនដែលចាញ់អ៊ុយក្រែនឡើយ ដែលលើកទី១ បានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ក្នុងលទ្ធផល ៣ទល់នឹង០ និងលើកទី២ បានធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្នុងលទ្ធផលស្មើគ្នា ០ទល់នឹង០។

ចុះការប្រកួតក្នុងក្របខណ្ឌ Euro 2020 ហូឡង់អាចរក្សាប្រវត្តិមិនចាញ់របស់ខ្លួនលើអ៊ុយក្រែនដែរឬទេ?