(អឺរ៉ុប)៖ ការប្រកួតបាល់ទាត់រវាងសាធារណរដ្ឋម៉ាសេដូនីខាងជើង ដែលជាប្រទេសស្ថិតនៅអឺរ៉ុបភាគខាងត្បូង ឬតំបន់បាល់កង់ និងសាធារណរដ្ឋអូទ្រីស ដែលជាប្រទេសស្ថិតនៅអឺរ៉ុបភាគកណ្តាល បានកើតឡើង ២ដងរួចមកហើយ និងសុទ្ធតែជាការប្រកួតពាន Euro ទាំងអស់ ដោយពុំដែលជួបគ្នាក្នុង World Cup និងមិត្តភាពអន្តរជាតិឡើយ។

ក្នុងការប្រកួតទាំងពីរលើកនោះ ម៉ាសេដូនីមិនដែលឈ្នះអូទ្រីសឡើយ គឺលើកទី១ ធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្នុងលទ្ធផលចាញ់ ១ទល់នឹង៤ និងលើកទី២ ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងលទ្ធផលចាញ់ទៀត ២ទល់នឹង១។

ក្រុមជម្រើសជាតិទាំងពីរ នឹងជួបគ្នាម្តងទៀតក្នុងការប្រកួតពាន Euro 2020 ដែលនឹងប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ នៅវេលាម៉ោង ២៣៖០០នាទី (ម៉ោងនៅកម្ពុជា)។ ការប្រកួតលើកទី៣នេះ សូមរង់ចាំទាំងអស់គ្នាថាតើម៉ាសេដូនីខាងជើង បន្តមានវាសនាបរាជ័យ ឬក៏អាចកែប្រែប្រវត្តិសាស្រ្តបានវិញ?