(ក្រុងឡុងដ៍)៖ ៣ពិន្ទុដ៏មានន័យសម្រាប់ក្រុមតោកំណាចអង់គ្លេសឡើងទៅឈរនៅកំពូលតារាងនៃពូល D ជាបណ្តោះអាសន្ន នៅពេលយកឈ្នះគូប្រជែងក្រូអាត ១-០ ពី១ប្រកួតដំបូងនៅ Euro 2020 នារាត្រីថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ។

ខ្សែប្រយុទ្ធ Raheem Sterling មកពីក្លិបក្នុងស្រុក Manchester City ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៥៦ ពីការបញ្ជូនរបស់មិត្តរួមក្រុម Kalvin Phillips ក្នុងកីឡដ្ឋាន Wembley ដែលស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស៕