(អឺរ៉ុប)៖ ក្រុមអូត្រីស បានវាយបកយកឈ្នះក្រុមម៉ាសេដូនី ក្នុងលទ្ធផល ៣-១ នៃការបើឆាកពានអឺរ៉ុប EURO 2020 ប្រចាំពូល C នឹងឈរដោយមាន ៣ពិន្ទុបណ្តោះអាសន្នក្នុងពូលជាមួយក្រុមហូឡង់ នឹងអ៊ុយក្រែន។

ការប្រកួតរវាងក្រុមទាំងពី ក្នុងនោះក្រុមអូត្រីស បានបន្តយកឈ្នះក្រុមម៉ាសេដូនីដដែលនៃការជួបគ្នាលើកទី៣នេះ ពីការធ្វើបានសម្រេចដោយកីឡាករ Lainer នៅគ្រាប់បើកឆាកនាទី១៧ នឹងការតាមស្មើវិញដោយខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរបស់ក្រុមម៉ាសេដូនី Pandev នៅនាទី២៧ ក្នុងវគ្គទី១។

ហើយការប្រជែងនៅវគ្គទី ២ក្រុមអូត្រីស បានបន្តធ្វើបានគ្រាប់ជ័យជម្នះដោយកីឡាកតGregoritsch នៅនាទី៧៧ នឹងមិត្តរួមក្រុម Arnautovic នៅនាទី៨៨៕