(រីយ៉ូ)៖ ប្រេស៊ីល បានចាបផ្តើមចាប់ផ្តើមយុទ្ធនាការការពារតំណែងជើងឯក Copa America 2020 របស់ពួកគេ តាមរយៈយកឈ្នះគូប្រជែងវេណេហ្សូអេឡា ៣-០ ពីការប្រកួតសន្សំពិន្ទុប្រចាំពូល A នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

Neymar ដែលកំពុងលេងឲ្យក្លិប Paris Saint-Germain នោះ រកបាន ១គ្រាប់ដោយបាល់ ១១ម៉ែត្រ និងបញ្ជូនបាល់ឲ្យ Barbosa Almeida ស៊ុតសម្រាប់ ១គ្រាប់ផងដែរនៅនាទី៨៩ នៅក្រោយពេលមិត្តរួមក្រុម Marquinhos រកបានគ្រាប់បើកឆាកតាំងពីនាទី២៣ មក។

អតីតក្រុមជើងឯកពានប្រចាំតំបន់អាមេរិកឡាទីន Copa America ចំនួន ៩សម័យកាល និងឈ្នះចុងក្រោយក្នុងឆ្នាំ២០១៩ ផងនោះ បន្តធ្វើបានល្អទៀតក្នុងយុទ្ធនាការ ២ឆ្នាំម្តងនេះ ក្រោយការបង្វឹករបស់លោក Tite ដែលទើបឈ្នះ ៤ប្រកួតជាប់គ្នាផងនៅវគ្គជម្រុះ FIFA World Cup 2022 នៅប្រទេសកាតា។

គួរបញ្ជាក់ផងដែរថា នៅមុនការប្រកួតបើកឆាក ១ថ្ងៃ កីឡាករ និងបុគ្គលិកផ្នែកបង្វឹកនៃក្រុមជម្រើសជាតិមានដល់ទៅ ១២នាក់បានតេស្តវិជ្ជមាននៃជំងឺ COVID-19។ វេណេហ្សូអេឡា និងប្រេស៊ីល បានស្ថិតក្នុងពូល A ជាមួយកូឡុំប៊ី អេក្វាទ័រ និងប៉េរូ ដែលមានសាំបាប្រេស៊ីលធ្វើម្ចាស់ផ្ទះដូចកាលឆ្នាំ២០១៩ បន្ទាប់ពីកូឡុំប៊ី និងអាហ្សង់ទីន ត្រូវបានដកសិទ្ធិដោយសារបញ្ហាសន្តិសុខ និងជំងឺកូវីដ១៩ បានកំពុងរាលដាលខ្លាំង៕