(វ៉ាសរ)៖ ពឹ្រត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 នឹងឈានចូលថ្ងៃទី៣ នៃការប្រកួតសន្សំពិន្ទុតាមពូលនីមួយ ដោយមាន ៣ប្រកួតទៀតនឹងធ្វឡើងនារាត្រីថ្ងៃចន្ទ ទី១៤ ខែមិថុនា ដោយគូស្កុតឡេន ប៉ះសាធារណរដ្ឋឆេកចាប់ផ្តើមមុនគេ។

*គូទី១៖ ស្កុត ប៉ះសាធារណរដ្ឋឆេក ចាប់ផ្តើមនាម៉ោង ០៨៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងកីឡដ្ឋាន Hampden Park ដែលស្ថិតក្នុងទីក្រុង Glasgow ប្រទេសស្កុតឡេន ដែលជាប្រកួតសន្សំពិន្ទុក្នុងពូល D។

*គូទី២៖ ប៉ូឡូញ ប៉ះស្លូវ៉ាគី ចាប់ផ្តើមម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ ធ្វើឡើងនៅកីឡដ្ឋាន Saint Petersburg ស្ថិតក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ដែលជាការប្រកួតសន្សំពិន្ទុពីក្នុងពូល E។

*គូទី៣៖ អេស្ប៉ាញ ប៉ះស៊ុយអែត ចាប់ផ្តើមនាម៉ោង ០២៖០០នាទីអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ធ្វើឡើងនៅកីឡដ្ឋាន Estadio de la Cartuja ស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ ដែលជាការប្រកួតសន្សំពិន្ទុប្រចាំពូល E៕