(ប៊ូឆារេស)៖ ចាប់តាំងពីឆ្នាំ១៩៦០ មកដល់បច្ចុប្បន្ន ការប្រកួតបាល់ទាត់ប្រចាំតំបន់អឺរ៉ុប UEFA Euro មានរយៈពេល ១៦លើកមកហើយ ដែលជាការប្រជែងគ្នារវាងក្រុមទាំង ២៤ប្រទេសបានចូលរួម។

បច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធក្រុមជម្រើសជាតិអូទ្រីស Michael Gregoritsch ជាអ្នកស៊ុតគ្រាប់បាល់ទី៧០០ នៃយុទ្ធនាការមាន ៤ម្តងនេះ ចាប់ពីគ្រាប់បាល់ទី១ ធ្វើបានដោយកីឡាករ Milan Galic អតីតកីឡាកររបស់យូហ្គោស្លាវី តាំងពីចាប់ផ្តើមដំបូង។

ពេលនេះ Fresh News Puls នឹងបង្ហាញកីឡាករដែលបានស៊ុតគ្រាប់បាល់កំណត់ត្រាព្រឹត្តិការណ៍ប្រចាំតំបន់អឺរ៉ុប UEFA Euro មានដូចខាងក្រោម៖

គ្រាប់ទី១៖ ធ្វើបានដោយកីឡាករ Milan Galic ក្នុងជំនួបជម្រើសជាតិយូហ្គោស្លាវី ចាញ់ក្រុមជាម្រើសជាតិបារាំង ៥-៤ ឆ្នាំ១៩៦០។
គ្រាប់ទី៥០៖ ធ្វើបានដោយ Dragan Dzajic ក្នុងជំនួបជម្រើសជាតិយូហ្គោស្លាវី បន្តចាញ់ក្រុមអាល្លឺម៉ង់ខាងលិច ៤-២ ឆ្នាំ១៩៧៦។
គ្រាប់ទី១០០៖ ធ្វើបានដោយ Alain Giress របស់បារាំង ពេលបំបាក់ក្រុមប៊ែលហ្ស៊ិក ៥-០ ក្នុងឆ្នាំ១៩៨៤។

គ្រាប់ទី១៥០៖ ស៊ុតដោយកីឡាករ Marco Van Bastan នៃជំនួបក្រុមហូឡង់ ឈ្នះអង់គ្លេស ៣-១ ក្នុងឆ្នាំ១៩៨៨។
គ្រាប់ទី២០០៖ ស៊ុតបានសម្រេចដោយកីឡាករ Kim Vilfort របស់ដាណឺម៉ាក យកឈ្នះក្រុមអាល្លឺម៉ង់ ២-០ ក្នុងឆ្នាំ១៩៩២។
គ្រាប់ទី២៥០៖ ជាការធ្វើបានដោយ Jan Suchoparek នៃការលេងស្មើគ្នារវាងក្រុមសាធារណរដ្ឋឆេក ៣-៣ រុស្ស៊ី ក្នុងឆ្នាំ១៩៩៦។

គ្រាប់ទី៣០០៖ ជាការស៊ុតរបស់ Zlatko Zahovic នៃជំនួបអេស្ប៉ាញ យកឈ្នះក្រុមស្លូវ៉ាគី ២-១ ក្នុងឆ្នាំ២០០០។
គ្រាប់ទី៣៥០៖ ធ្វើបានដោយ Giorgos Karagounis របស់ក្រិកដែលបានយកឈ្នះក្រុមព័រទុយហ្គាល់ ២-១ ក្នុងឆ្នាំ២០០៤។
គ្រាប់ទី៤០០៖ ស៊ុតដោយកីឡាករ Thierry Henry របស់បារាំង យកឈ្នះក្រុមស្វីស ៣-១ ក្នុងឆ្នាំ២០០៤។

គ្រាប់ទី៤៥០៖ ធ្វើបានដោយ Darijo Srna នៃក្រុមក្រូអាត ឈ្នះក្រុមអាល្លឺម៉ង់ ២-១ ក្នុងឆ្នាំ២០០៨។
គ្រាប់ទី៥០០៖ រកបានដោយ Xavi Hernandez របស់អេស្ប៉ាញ ពេលបំបាក់ក្រុមរុស្ស៊ី ៣-០ ក្នុងឆ្នាំ២០០៨។
គ្រាប់ទី៥៥០៖ ជាគ្រាប់ទី២ របស់កីឡាករ Giorgos Karagounis ធ្វើបានក្នុងជំនួបក្រុមក្រិច ឈ្នះរុស្ស៊ី ១-០ ក្នុងឆ្នាំ២០១២។

គ្រាប់ទី៦០០៖ ជាការស៊ុតរបស់ Nani នៃជំនួបស្មើ ១-១ រវាងក្រុមព័រទុយហ្គាល់ទល់នឹងអ៊ីស្លង់ ក្នុងឆ្នាំ២០១៦។
គ្រាប់ទី៦៥០៖ ធ្វើបានដោយកីឡាករ Xherdan Shaqiri នៃជំនួបដែលក្រុមស្វីស ប្រជែងស្មើជាមួយប៉ូឡូញ ក្នុងឆ្នាំ២០១៦ ដែលបញ្ចប់ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ប៉ូឡូញឈ្នះ ៥-៤។
គ្រាប់ទី៧០០៖ ធ្វើបានដោយខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអូទ្រីស Michael Gregoritsch ស៊ុតក្នុងជំនួបយកឈ្នះម៉ាសេដូនី ៣-១ ក្នុងព្រឹត្តិការណ៍ Euro 2020 នេះ៕