(កាឡាស់ហ្គោ)៖ តាមការគ្រោងទុក ក្រុមជម្រើសជាតិស្កុតឡេន នឹងជួបក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋឆែកនៅរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះវេលាម៉ោង ២០៖០០នាទី (ម៉ោងនៅកម្ពុជា) ក្នុងពានប្រចាំទ្វីបអឺរ៉ុប Euro 2020។

ក្នុងវិស័យបាល់ទាត់ផ្នែកបុរស ស្កុតឡេន ធ្លាប់ជួបក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ចំនួន ៩ដងរួចមកហើយ ដោយក្នុងនោះ ដោយក្នុងនោះឈ្នះ និងចាញ់៤ដង ក្រៅពីស្មើ ១ដង។

ប្រវត្តិសាស្ត្រជួបគ្នារវាងក្រុមជម្រើសជាតិទាំង២ រួមមាន៖

១៖ នៅឆ្នាំ១៩៩៩ (ខែមីនា) ស្កុតឡេនចាញ់ឆែក ១ទល់នឹង២ ក្នុងការប្រកួត Euro
២៖ នៅឆ្នាំ១៩៩៩ (ខែមិថុនា) ស្កុតឡេនចាញ់ឆែក ៣ទល់នឹង២ ក្នុងការប្រកួត Euro
៣៖ នៅឆ្នាំ២០០៨ ស្កុតឡេនចាញ់ឆែក ៣ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៤៖ នៅឆ្នាំ២០១០ (ខែមីនា) ស្កុតឡេន ឈ្នះឆែក ១ទល់នឹង០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៥៖ នៅឆ្នាំ២០១០ (ខែតុលា) ស្កុតឡេន ចាញ់ឆែក ១ទល់នឹង០ ក្នុងការប្រកួត Euro
៦៖ នៅឆ្នាំ២០១១ ស្កុតឡេន ស្មើឆែក ២ទល់នឹង២ ក្នុងការប្រកួត Euro
៧៖ នៅឆ្នាំ២០១៦ ស្កុតឡេន ឈ្នះឆែក ២ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៨៖ នៅឆ្នាំ២០២០ (ខែកញ្ញា) ស្កុតឡេន ឈ្នះឆែក ២ទល់នឹង១ ក្នុងការប្រកួត Euro
៩៖ នៅឆ្នាំ២០២០ (ខែតុលា) ស្កុតឡេន ឈ្នះឆែក ១ទល់នឹង០ ក្នុងការប្រកួត Euro៕