(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ផ្នែកបុរសនៃជម្រើសជាតិព្រះរាជាណាចក្រអេស្ប៉ាញ ត្រូវជួបគ្នាជាមួយក្រុមជម្រើសជាតិព្រះរាជាណាចក្រស៊ុយអែត ក្នុងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro 2020 នារាត្រីឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២៖០០នាទី (ម៉ោងនៅកម្ពុជា)។

ក្រុមជម្រើសជាតិទាំងពីរធ្លាប់ជួបគ្នា ១៤ដងរួចមកហើយ ដែលក្នុងនោះអេស្ប៉ាញឈ្នះស៊ុយអែត ៦ដង ចាញ់ ៣ដង និងស្មើ ៥ដង។

ប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិអេស្ប៉ាញ និងស៊ុយអែតមានដូចខាងក្រោម៖

១៖ នៅឆ្នាំ១៩៥០ អេស្ប៉ាញចាញ់ស៊ុយអែត ៣ទល់នឹង១ ក្នុងការប្រកួត World Cup
២៖ នៅឆ្នាំ១៩៥១ អេស្ប៉ាញស្មើស៊ុយអែត ០ទល់នឹង០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៣៖ នៅឆ្នាំ១៩៥៣ អេស្ប៉ាញស្មើអ៊ុយអែត ២ទល់នឹង២ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៤៖ នៅឆ្នាំ១៩៦៨ (ខែកុម្ភៈ) អេស្ប៉ាញឈ្នះស៊ុយអែត ៣ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៥៖ នៅឆ្នាំ១៩៦៨ (ខែឧសភា) អេស្ប៉ាញស្មើស៊ុយអែត ១ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៦៖ នៅឆ្នាំ១៩៧៨ អេស្ប៉ាញឈ្នះស៊ុយអែត ១ទល់នឹង០ ក្នុងការប្រកួត World Cup
៧៖ នៅឆ្នាំ១៩៨៨ អេស្ប៉ាញចាញ់ស៊ុយអែត ១ទល់នឹង៣ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៨៖ នៅឆ្នាំ១៩៩៨ អេស្ប៉ាញឈ្នះស៊ុយអែត ៤ទល់នឹង០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៩៖ នៅឆ្នាំ២០០០ អេស្ប៉ាញស្មើស៊ុយអែត ១ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
១០៖ នៅឆ្នាំ២០០៦ អេស្ប៉ាញចាញ់ស៊ុយអែត ២ទល់នឹង០ ក្នុងការប្រកួត Euro
១១៖ នៅឆ្នាំ២០០៧ អេស្ប៉ាញឈ្នះស៊ុយអែត ៣ទល់នឹង០ ក្នុងការប្រកួត Euro
១២៖ នៅឆ្នាំ២០០៨ អេស្ប៉ាញឈ្នះស៊ុយអែត ២ទល់នឹង១ ក្នុងការប្រកួត Euro
១៣៖ នៅឆ្នាំ២០១៩ (ខែមិថុនា) អេស្ប៉ាញឈ្នះស៊ុយអែត ៣ទល់នឹង ក្នុងការប្រកួត Euro
១៤៖ នៅឆ្នាំ២០១៩ (ខែតុលា) អេស្ប៉ាញស្មើស៊ុយអែត ១ទល់នឹង១ ក្នុងការប្រកួត Euro៕