(រុស្សុី)៖ ក្រុមជម្រើសជាតិស្លូវ៉ាគី រកបាន ៣ពិន្ទុនៅពេលយកឈ្នះក្រុមជម្រើសជាតិប៉ូឡូញ ដែលនៅសល់គ្នាតែ ១០នាក់លើទីលានក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Saint Petersburg ពីការប្រកួតសន្សំពិន្ទុប្រចាំពូល E ក្នុងពឹ្រត្តិការណ៍ជើងឯកអឺរ៉ុប Euro 2020។

បើកឆាកការប្រកួតវគ្គទី១ អ្នកចាំទី Szczesny ធ្វេសប្រហែសធ្វើឲ្យចូលទីខ្លួនឯងពីការព្យាយាមស៊ុតរបស់កីឡាករ Robert Mak នៅនាទី១៨ ខណៈឈានចូលវគ្គទី២ ក្រុមប៉ូឡូញ តាមបានស្មើវិញដោយការស៊ុតរបស់កីឡាករ Linetty នៅនាទី៤៦ គ្រាដែលនៅសល់គ្នាតែ ១០នាក់លើទីលានក្រោយពេលខ្សែបម្រើ Krychowiak ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត ក៏ធ្វើឲ្យក្រុមស្លូវ៉ាគី មានឱកាសរកបាន ១គ្រាប់ជ័យជម្នះដោយការស៊ុតរបស់ Skriniar នៅនាទី៦៨៕