(ភ្នំពេញ)៖ ក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ រួមជាមួយវិធានសុខាភិបាល «ការរក្សាគម្លាតសង្គម» អុី-ម៉ាន់នី នៅតែកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាមួយគោលការណ៍ជាច្រើន ដើម្បីជួយទៅដល់អតិថិជន និងត្រូវបានប្រើប្រាស់ដោយមនុស្សជាច្រើន ជំនួសឱ្យការទូទាត់សាច់ប្រាក់តាមបែបបុរាណ។

ពេលវេលា «មាស» ដើម្បីការផ្សព្វផ្សាយនូវការទូទាត់ដោយមិនប្រើសាច់ប្រាក់ផលប៉ះពាល់នៃការរាតត្បាត កូវីដ-១៩ ក៏ត្រូវបានគេចាត់ទុកថាជាពេលវេលាមួយ ដើម្បីពន្លឿន ដំណើរការផ្លាស់ប្តូរ ឌីជីថលដែលរួមបញ្ចូលទាំងការទូទាត់ដោយគ្មានសាច់ប្រាក់ ហើយនោះគឺជាមូលហេតុមួយដែលធ្វើឱ្យប្រជាជនកម្ពុជាកាន់តែច្រើនកំពុងប្រើប្រាស់ បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech )។

ដូច្នេះធ្វើឲ្យទម្លាប់នៃការទិញ និងការទូទាត់របស់អតិថិជនបានប្តូរយ៉ាងខ្លាំង។ ជំនួសឱ្យវិធីសាស្រ្តការដើរទិញតាមបែបបុរាណ កាបូបអេឡិចត្រូនិ(e-wallet) ក្នុងពេលបច្ចុប្បន្ននេះកំពុងតែមានប្រជាប្រិយភាពកកាន់តែខ្លាំងឡើង។

អុី-ម៉ាន់នី បាននឹងបង្កើនល្បឿន ក្នុងចំណោមរបៀបនៃការទូទាត់ដែលគ្មានសាច់ប្រាក់ អុី-ម៉ាន់នី បានបន្ថែមល្បឿន និងក្លាយជាជម្រើសយ៉ាងពេញចិត្តមួយនៃភាគច្រើននៃប្រជាជននៅក្នុងតំបន់ទីក្រុង។

ក្រៅពីនេះ ឆ្លើយតបទៅនឹងនិន្នាការរបស់ធនាគារជាតិនៃកម្ពុជា អំពីការផ្តល់សាច់ប្រាក់សម្រាប់អ្នករងគ្រោះដោយការបិទខ្ទប់ អុី-ម៉ាន់នី បានបង្កើតនូវកម្មវិធីជាច្រើនដែលផ្ដល់អត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ជូនដល់អតិថិជន ដែលកំពុងតែប្រើប្រាស់ គណនីអុី-ម៉ាន់នី ដូចជា ការវេរប្រាក់ដោយមិនគិតថ្លៃសេវា រវាងគណនីអុី-ម៉ាន់នី ការប្ដូរប្រាក់សម្រាប់ប្រើប្រាស់ទៅលើប្រព័ន្ធទូរស័ព្ទទទួលបានយ៉ាងច្រើនរហូតដល់ 1$=399$ (សម្រាប់អតិថិជនប្រើប្រាស់ប្រព័ន្ធមិត្តហ្វូន) ការដាក់ប្រាក់ទទួលបានទឹកប្រាក់បន្ថែម(មានតែអុី-ម៉ាន់នីប៉ុណ្ណោះ)។

ពិសេសជាងនេះទៅទៀត ក្នុងខែមិថុនានេះ ក៏មានយុទ្វនាការដ៏ធំមួយហៅថា «កម្មវិធី គាស់កំណប់» ដែលត្រូវបាននឹងកំពុងដាក់ឲ្យដំណើរការ និងរំពឹងថាជាកត្តាជម្រុញឲ្យកម្ពុជាមានការប្រើប្រាស់គណនី អុី-ម៉ាន់នីកាន់តែច្រើន។

លោក សៀង ថាវង្ស អគ្គនាយករង នៃក្រុមហ៊ុនអុី-ម៉ាន់នី បានមានប្រសាសន៍ថា៖ ថ្មីៗនេះចំនួនអ្នកប្រើប្រាស់ អុី-ម៉ាន់នី បានកើនឡើងយ៉ាងខ្លាំង។ ជាពិសេសក្នុងកំឡុងពេលការរីករាលដាលនៃ ជំងឺកូវីដ-១៩ ចំនួនអ្នកប្រើប្រាស់ថ្មីៗនេះ អុី-ម៉ាន់នី បានកើនឡើងពី ៣០% ទៅ ៤០% ។

លោកបន្តថា ជាឧទាហរណ៍ ចំនួនប្រតិបត្តិការការវេប្រាក់ ការទូទាត់តាមQRកូដ និងការទូទាត់ថ្លៃប្រើប្រាស់នានា ក៏បាននឹងកំពុងកើនឡើងផងដែរ។ សព្វថ្ងៃនេះចំនួនអ្នកប្រើប្រាស់គណនី អុី-ម៉ាន់នី បានឈានដល់ ២,២ លានគណនី ដែលស្មើរនឹង២ដងនៃការកើនឡើងធៀបនឹងឆ្នាំមុន។ អ្វីសំខាន់បំផុតនោះគឺ ការផ្លាស់ប្តូរវិធី សា ស្រ្តនៃការទូទាត់របស់ប្រជាពលរដ្ឋ គឺជាសញ្ញាដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃការទូទាត់ដោយគ្មានសាច់ប្រាក់នៅកម្ពុជា ដែលជាប្រទេសមួយ ត្រូវបានគេចាត់ទុកថា មានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងចំនួនអ្នកប្រើប្រាស់ស្មាតហ្វូននិងបណ្តាញសង្គមជាច្រើន។

ជាទូទៅ មិនថាការរាតត្បាត កូវីដ-១៩ កើតឡើងឬយ៉ាងណាក៏ដោយ សង្គមនៃការទូទាត់ដោយគ្មានសាច់ប្រាក់ជាសកលនៅតែជាគោលដៅ ដ៏ធំមួយ។ ភាពញឹកញាប់ និងតម្លៃនៃប្រតិបត្តិការតាមរយៈកាបូបអេឡិចត្រូនិក (e-wallet) បានបង្ហាញពីសក្តានុពលនៃភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

នៅក្នុងពេលនោះ កម្រិតខ្ពស់នៃការចូលរួមរបស់អ្នកប្រើប្រាស់ដែលត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសេវាកម្មសំខាន់ៗ នឹងក្លាយជាការចាប់ផ្តើមដ៏រឹងមាំ សម្រាប់ការប្រើប្រាស់កាបូបអេឡិចត្រូនិច ក្នុងការឈានមុខជាងគេ៕

អុី-ម៉ាន់នី ងាយស្រួល និងសុវត្ថិភាព - eMoney Easy and Safe
ព័ត៌មានបន្ថែម៖ 868 ឬ 0236 868 868 ឬចុច m.me/eMoney.easyandsafe

គ្រាន់តែចូលទៅកាន់កម្មវិធី អុី-ម៉ាន់នី : https://appurl.io/Dh2x9KH1T

ទំព័រហ្វេសប៊ុក : https://www.facebook.com/eMoney.easyandsafe/

តាមរយៈតេឡេក្រាម :https://t.me/joinchat/3Q6QajbhRpY5NWZl