(កូរ៉េ)៖ សេចក្តីរាយការណ៍ថ្មីមួយបានបង្ហាញថា ក្រុមចម្រៀង K-POP បុរសល្បីឈ្មោះ BTS រកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលគឺប្រហែល ៧១.៦លានដុល្លារអាមេរិក ពីកាប្រគំតន្ត្រីអនឡាញ ឈ្មោះថា «SOOWOOZOO» ២០២១ របស់ពួកគេ ដែលមានរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
ជុំវិញសេចក្តីរាយការណ៍នេះ Big Hit Music ដែលជាក្រុមការងាររបស់ BTS ផ្ទាល់បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីការស្ទង់តួលេខថា ការប្រគំតន្រ្តីអនឡាញនេះ មានអ្នកចូលទស្សនា ១.៣៣ លាននាក់ ដែលមកពីបណ្តាប្រទេសចំនួន១៩៥ ផ្សេងៗគ្នានៅលើពិភពលោក ដែលបានចូលទស្សនាតាមរយៈប្រព័ន្ធអនឡាញ។
បើតាមរបាយការណ៍ពី Maeil Kyungjae បានធ្វើការសន្និដ្ឋានថា តម្លៃសំបុត្រធម្មតា គឺរហូតទៅដល់ ៤៤,៣០ ដុល្លារ និងសំបុត្រទស្សនាក្នុងកម្រិត 4K មានតម្លៃរហូតដល់ ៥៣,៣០ ដុល្លារ ដែលគណនាតួលេខនៃការលក់សំបុត្រ គេអាចប្រមាណបានថា ក្រុមចម្រៀងបុរសមួយនេះ អាចរកចំណូលបានទៅដល់ច្រើនជាង ៧១លានដុល្លារឯណោះ៕