(ភ្នំពេញ)៖ នេះជាមធ្យោបាយថ្មីមួយទៀតដែល ធនាគារ អេស៊ីលីដា ភីអិលស៊ី បម្រើដល់អតិថិជនក្នុងការទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ ឲ្យកាន់តែមានភាពងាយស្រួលនៅ ផ្សារទំនើបអ៊ីអនភ្នំពេញ, ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី និងអ៊ីអនម៉េកវែលយូ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា បានលើកឡើងថា ធនាគារ អេស៊ីលីដា បានបន្ថែមមុខងារ ក្នុងការទូទាត់តាម QR Code អេស៊ីលីដាម៉ូបាល បន្ថែមលើមធ្យោបាយដែលមានស្រាប់ តាមរយៈការទូរទាត់តាមប័ណ្ណគ្រប់ប្រភេទ ជាមួយនឹងម៉ាស៊ីនឆូតកាតដ៏ទំនើបទាន់សម័យរបស់ ធនាគារ អេស៊ីលីដា នៅផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី និងអ៊ីអនម៉េកវែលយូ។

លោកស្រីក៏បានអរគុណចំពោះដៃគូដ៏ឆ្លាតវៃទាំងអស់របស់ធនាគារ អេស៊ីលីដា និងជាពិសេសផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី និងអ៊ីអនម៉េកវែលយូ។

សូមអញ្ជើញអតិថិជនរីករាយ និងការទិញទំនិញនានា រួមទាំងមធ្យោបាយក្នុងការទូរទាត់ដ៏ទាន់សម័យ មានសុវត្ថិភាពខ្ពស់ និងងាយស្រួលបំផុតពី ផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី អ៊ីអនម៉េកវែលយូ និងដៃគូអាជីវកម្មច្រើនជាង ៨,០០០០កន្លែងនៅទូរទាំងប្រទេស និងនៅឯបរទេស៕