(អាមេរិក)៖ នៅមុននេះមានព័ត៌មានជាច្រើបានលេចឮមកថា ក្រុមហ៊ុន Microsoft អាចនឹងបញ្ឈប់ការ Upgrade ឬឈប់ ចេញជំនាន់ថ្មីសម្រាប់កម្មវិធី Windows 10 ដោយឡែកនៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះបានប្រកាសជាផ្លូវការថា Windows 10 នឹងបញ្ចប់វត្តមាន ឬចូលនិវត្តន៍នៅឆ្នាំ២០២៥។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNet នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា Windows 10 នឹង ប្រើប្រាស់បានរហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ពោលគឺប្រមាណជា ១០ឆ្នាំបន្តពីក្រុមហ៊ុន Microsoft ប្រកាស ដាក់ បង្ហាញ និងប្រើប្រាស់ជាផ្លូវការ។

ក្រុមហ៊ុន Microsoft មិនបានបញ្ជាក់ឱ្យដឹងថា តើនឹងមាន Windows អ្វីមកជំនួស ឬមានប្រព័ន្ធដំណើរការផ្សេងមកជំនួស ឡើយ ខណៈដែលនៅពេលនេះក្រុមហ៊ុនមួយចំនួនបានបង្កើតនូវប្រព័ន្ធដំណើរការមួយអាចប្រើបានគ្រប់ Platform ដែលមានដូចជាកុំព្យូទ័រ ទូរស័ព្ទដៃ និង Tablet ជាដើម។

កាលពីខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន Microsoft បានធ្វើការ Update នូវជំនាន់ថ្មីរបស់ Windows 10 (21H1) ហើយ គ្រោងនឹង ធ្វើការ Update ម្ដងទៀតនៅសប្ដាហ៍ក្រោយនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft បានដាក់ចេញ និងប្រើប្រាស់កម្មវិធី Windows XP រយៈពេល ១២ឆ្នាំ, Windows 7 រយៈពេល ១០ ឆ្នាំ, Windows 8/8.1 មានរយៈពេល ៧ឆ្នាំ ចំណែក Windows 10 ត្រូវបានដាក់ ចេញ ឱ្យប្រើកាលពីខែកក្កដា ឆ្នាំ២០១៥៕