(ដាណឺម៉ាក)៖ ខ្សែបម្រើប្រយុទ្ធ Christian Eriksen បានបង្ហាញសារជាសាធារណៈថារូបគេមានការធូរស្បើយច្រេីនចំពោះបញ្ហាសុខភាពរបស់គេ។

កីឡាករនៃក្រុម Inter Milan ខាងលេីនេះបានដួលសន្លប់ក្នុងការប្រកួតបើកឆាករបស់ក្រុមដាណឺម៉ាកក្នុងពានរង្វាន់ Euro 2020 ដែលបញ្ចប់លទ្ធផលចាញ់ ១-០ ក្រោមថ្វីជេីងក្រុមហ្វាំងឡង់។

បរុសវ័យ ២៩ឆ្នាំ Eriksen ដើមឡើយបានដួលសន្លប់លើទីលានបង្កការភ្ញាក់ផ្អើលជាខ្លាំង ក្នុងថ្ងៃបើកឆាកប្រកួតដំបូងនៃព្រឹត្តិការណ៍ Euro 2020។

ពេលនេះរូបគេក៏បានបង្ហាញសារលើបណ្តាញសង្គមថា«ខ្ញុំបានធូរស្បើយពីបញ្ហា និងអរគុណជាខ្លាំងចំពោះការបារម្ភ។ វាមានន័យណាស់សម្រាប់ខ្ញុំ និងគ្រួសារ។ ខ្ញុំមិនអីទេចំពោះកាលៈទេសៈនេះ ដោយនៅត្រូវការពិនិត្យខ្លះៗទៀតនៅមន្ទីរពេទ្យ។ ខ្ញុំនឹងលើកទឹកចិត្តដល់ក្រុមដាណឺម៉ាក នៅប្រកួតបន្ទាប់>>៕