(ម៉ូនិច)៖ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ នឹងត្រូវប៉ះអតីតក្រុមរងជើងឯក Euro រដូវកាលឆ្នាំ២០១៦ មាន់គកបារាំង នាម៉ោង ០២៖០០នាទីយប់ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Fussball Arena Munich ស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

ក្រុមជម្រើសជាតិអាល្លឺម៉ង់ធ្លាប់ជួបក្រុមជម្រើសជាតិបារាំងសរុបមានដល់ទៅ ៣១ដង ក្នុងនោះចាញ់ ១៤លើក ឈ្នះ១០លើក និងស្មើ ១៤លើក។ ប៉ុន្តែ គេនៅចាំបានថា បារាំងដែលជាជើងឯក FIFA World Cup 2018 ថ្មីៗនេះនៅប្រទេសរុស្ស៊ី បានទម្លាក់អាល្លឺម៉ង់ចេញពី Euro 2016 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផលឈ្នះ ២-០ ពេញម៉ោង ៩០នាទី។

ខាងក្រោមនេះ ជាប្រវត្តិជួបគ្នាទាំង ៣១ដងរវាងក្រុមឥន្ទ្រី និងមាន់គក៖
១៖ ឆ្នាំ១៩៣១ អាល្លឺម៉ង់ចាញ់បារាំង ១ទល់នឹង០ ក្នុងការប្រកួតមិត្តភាព
២៖ ឆ្នាំ១៩៣៣ អាល្លឺម៉ង់ស្មើបារាំង ៣ទល់នឹង៣ ក្នុងការប្រកួតមិត្តភាព
៣៖ ឆ្នាំ១៩៣៥ អាល្លឺម៉ង់ឈ្នះបារាំង ១ទល់នឹង៣ ក្នុងការប្រកួតមិត្តភាព

៤៖ ឆ្នាំ១៩៣៧ អាល្លឺម៉ង់ឈ្នះបារាំង ៤ទល់នឹង០ ក្នុងការប្រកួតមិត្តភាព
៥៖ ឆ្នាំ១៩៥២ អាល្លឺម៉ង់ចាញ់បារាំង ៣ទល់នឹង១ ក្នុងការប្រកួតមិត្តភាព
៦៖ ឆ្នាំ១៩៥៤ អាល្លឺម៉ង់ចាញ់បារាំង ១ទល់នឹង៣ ក្នុងការប្រកួតមិត្តភាព

៧៖ ឆ្នាំ១៩៥៨ (ខែមិថុនា) អាល្លឺម៉ង់ចាញ់បារាំង ៦ទល់នឹង៣ ក្នុងការប្រកួត World Cup
៨៖ ឆ្នាំ១៩៥៨ (ខែតុលា) អាល្លឺម៉ង់ស្មើបារាំង ២ទល់នឹង២ ក្នុងការប្រកួតមិត្តភាព
៩៖ ឆ្នាំ១៩៦២ អាល្លឺម៉ង់ស្មើបារាំង ២ទល់នឹង២ ក្នុងការប្រកួតមិត្តភាព

១០៖ ឆ្នាំ១៩៦៧ អាល្លឺម៉ង់ឈ្នះបារាំង ៥ទល់ទល់នឹង១ ក្នុងការប្រកួតមិត្តភាព
១១៖ ឆ្នាំ១៩៦៨ អាល្លឺម៉ង់ស្មើបារាំង ១ទល់នឹង១ ក្នុងការប្រកួតមិត្តភាព
១២៖ ឆ្នាំ១៩៧៣ អាល្លឺម៉ង់ឈ្នះបារាំង ២ទល់នឹង១ ក្នុងការប្រកួតមិត្តភាព

១៣៖ ឆ្នាំ១៩៧៧ អាល្លឺម៉ង់ចាញ់បារាំង ១ទល់នឹង០ ក្នុងការប្រកួតមិត្តភាព
១៤៖ ឆ្នាំ១៩៨០ អាល្លឺម់ងឈ្នះបារាំង ៤ទល់នឹង១ ក្នុងការប្រកួតមិត្តភាព
១៥៖ ឆ្នាំ១៩៨២ អាល្លឺម៉ង់ស្មើបារាំង ៣ទល់នឹង៣ ក្នុងការប្រកួត World Cup

១៦៖ ឆ្នាំ១៩៨៤ អាល្លឺម៉ង់ចាញ់បារាំង ១ទល់នឹង០ ក្នុងការប្រកួតមិត្តភាព
១៧៖ ឆ្នាំ១៩៨៦ អាល្លឺម៉ង់ឈ្នះបារាំង ០ទល់នឹង២ ក្នុងការប្រកួត World Cup
១៨៖ ឆ្នាំ១៩៨៧ អាល្លឺម៉ង់ឈ្នះបារាំង ២ទល់នឹង១ ក្នុងការប្រកួត Berlin Anniversary

១៩៖ ឆ្នាំ១៩៩០ អាល្លឺម៉ង់ចាញ់បារាំង ២ទល់នឹង១ ក្នុងការប្រកួតមិត្តភាព
២០៖ ឆ្នាំ១៩៩៦ អាល្លឺម៉ង់ចាញ់បារាំង ០ទល់នឹង១ ក្នុងការប្រកួតមិត្តភាព
២១៖ ឆ្នាំ២០០១ អាល្លឺម៉ង់ចាញ់បារាំង ១ទល់នឹង០ ក្នុងការប្រកួតមិត្តភាព

២២៖ ឆ្នាំ២០០៣ អាល្លឺម៉ង់ចាញ់បារាំង ០ទល់នឹង៣ ក្នុងការប្រកួតមិត្តភាព
២៣៖ ឆ្នាំ២០០៥ អាល្លឺម៉ង់ស្មើបារាំង ០ទល់នឹង០ ក្នុងការប្រកួតមិត្តភាព
២៤៖ ឆ្នាំ២០១២ អាល្លឺម៉ង់ចាញ់បារាំង ១ទល់នឹង២ ក្នុងការប្រកួតមិត្តភាព

២៥៖ ឆ្នាំ២០១៣ អាល្លឺម៉ង់ឈ្នះបារាំង ១ទល់នឹង២ ក្នុងការប្រកួតមិត្តភាព
២៦៖ ឆ្នាំ២០១៤ អាល្លឺម៉ង់ឈ្នះបារាំង ០ទល់នឹង១ ក្នុងការប្រកួត World Cup
២៧៖ ឆ្នាំ២០១៥ អាល្លឺម៉ង់ចាញ់បារាំង ២ទល់នឹង០ ក្នុងការប្រកួតមិត្តភាព

២៨៖ ឆ្នាំ២០១៦ អាល្លឺម៉ង់ចាញ់បារាំង ០ទល់នឹង២ ក្នុងការប្រកួត Euro
២៩៖ ឆ្នាំ២០១៧ អាល្លឺម៉ង់ស្មើបារាំង ២ទល់នឹង២ ក្នុងការប្រកួតមិត្តភាព
៣០៖ ឆ្នាំ២០១៨ (ខែកញ្ញា) អាល្លឺម៉ង់ស្មើបារាំង ០ទល់នឹង០ ក្នុងការការប្រកួត Euro
៣១៖ ឆ្នាំ២០១៨ (ខែតុលា) អាល្លឺម៉ង់ចាញ់បារាំង ២ទល់នឹង១ ក្នុងការប្រកួត Euro ។

សូមជម្រាបថា ចាប់តាំងពីការបង្កើតពានអឺរ៉ុប នៅឆ្នាំ១៩៦០ មកដែលរៀបចំបាន ១៥លើកផងនោះ ប្រទេសដែលបានលើកពាននេះច្រើនជាងគេ គឺអាល្លឺម៉ង់ និងអេស្ប៉ាញ សរុប ៣លើកដូចគ្នា ហើយបារាំងឈ្នះពាននេះបាន ២ដងដែរ៕