(ប៊ូដាប៉េស្ត)៖ ប្រកួតបើកឆាកក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់ រកបាន ៣ពិន្ទុបន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិហុងគ្រី ក្នុងលទ្ធផល ៣-០ ដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាន Puskas Arena នៃការប្រកួតសន្សំពិន្ទុប្រចាំពូល F ក្នុងពឹ្រត្តិការណ៍ជើងឯកអឺរ៉ុប Euro 2020។

ការប្រកួតដែលមានអ្នកទស្សនាពេញកីឡដ្ឋាន Puskas Arena ការដាក់សម្ពាធជាច្រើនលើករបស់ក្រុមព័រទុយហ្គាល់ ទៅលើម្ចាស់ផ្ទះហុងគ្រី ធ្វើបានសម្រេចដោយខ្សែការពារ Raphael Guerreiro នៅនាទី៨៤ និងការស៊ុតបាលពិន័យ ១១ម៉ែត្ររបស់ខ្សែប្រធានក្រុម Cristiano Ronaldo នៅនាទី៨៧ និងបន្តរកបាននៅនាទី៩0។

បញ្ជាក់ផងថា ក្រុមជម្រើសជាតិព័ទុយហ្គាល់ ដែលជាក្រុមការពារតំណែងជើងឯក Euro 2016 ហើយនេះជាការរកបានជ័យជម្នះលើកទី១០ និងស្មើ ៤ដងទៅលើជម្រើសជាតិហុងគ្រី នៃការជួបគ្នាលើកទី១៤ នេះផងដែរ៕