(ភ្នំពេញ)៖ Royal Enfield គឺជាយីហោម៉ូតូ ដែលដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពីការចាប់ផ្តើមដ៏សាមញ្ញមួយ យីហោម៉ូតូចំនាស់ជាងគេ នៅក្នុងផលិតកម្ម បានបន្តក្លាយជាអ្នកថែរក្សាកេរ្តិ៍តំណែល នៃការកសាងម៉ូតូបុរាណ កែច្នៃ មានលក្ខណៈសាមញ្ញតែទាក់ទាញ។

ដោយប្រកាន់ខ្ជាប់នូវទស្សនវិស័យរចនា ដែលមិនស្មុគស្មាញ និងមានគោលបំណងបង្ហាញពីអាយុកាលដ៏យូរអង្វែង, Royal Enfield បានចំណាយពេល ជាងមួយសតវត្សរ៍ ឆ្លងកាត់រឿងដ៏លំបាកបំផុតមួយចំនួន នៅលើពិភពលោក និងបង្កើតបទពិសោធន៍ រួមទាំងរឿងរ៉ាវដែលមិនអាចបំភ្លេចបាន។

បង្កើតឡើងនៅឆ្នាំ១៨៩១ Royal Enfield មានម៉ូតូដំបូងគេផលិតនៅឆ្នាំ១៩០១ នៅចក្រភពអង់គ្លេស។ ហើយនៅពាក់កណ្តាលសតវត្សរ៍ចុងក្រោយ ក្រុមហ៊ុននេះ បានផ្លាស់ប្តូរទៅប្រទេសឥណ្ឌា និងបានឈានជើងចូលទីផ្សារកម្ពុជា ជាមួយនឹងការបើកហាងជាផ្លូវការ និងជាលើកដំបូងរបស់ខ្លួន នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២០។ឮ

ក្នុងដំណើរបន្តការស្វែងរក និងលើកទឹកចិត្តដល់ការរុករកដ៏សកម្ម និងពេញមួយជីវិត Royal Enfield កំពុងត្រៀមអបអរសាទររយៈពេល១២០ឆ្នាំ នៃភាពពិសេសប្លែក ដោយធ្វើដំណើរទៅមុខដោយស្នាមញញឹមដែលមិនចេះរីងស្ងួត និងភាពធន់ និងការបង្កើតវប្បធម៌ជិះម៉ូតូតាមបែប Pure Motorcycling តាំងពីឆ្នាំ១៩០១។

តម្លៃនៃភាពធន់ ការរួមបញ្ចូល និងភាពដែលអាចដំណើរការបាន Royal Enfield គឺជាយីហោម៉ូតូចំណាស់ជាងគេបំផុតរបស់ពិភពលោក ក្នុងការផលិតបន្ត ហើយបានបង្ហាញពីភាពច្នៃប្រឌិត ភាពបត់បែន ការស៊ូទ្រាំ និងភាពរហ័សរហួននៅគ្រប់ជំនាន់។

ជាមួយគ្នានេះ មិនត្រឹមតែការបង្កើតផលិតផលម៉ាកនោះទេ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវិតរបស់មនុស្សរាប់ទសវត្សមកហើយ ប៉ុន្តែ Royal Enfield ក៏មានតួនាទីសំខាន់ ក្នុងការកសាងវប្បធម៌ជុំវិញការជិះម៉ូតូផងដែរ។

ទាំងនេះ ជាពេលវេលានៃការវិវឌ្ឍន៍ នៃម៉ាកយីហោរបស់ Royal Enfield៖

* ឆ្នាំ១៨៩១ - Royal Enfield ចាប់ផ្តើមកកើត
* ឆ្នាំ១៨៩៨ - ផលិតយានជំនិះដែលមានកង់៤ ដំបូងមានឈ្មោះថា quadricycle
* ឆ្នាំ១៩០១ - ម៉ូតូដំបូងត្រូវបានផលិត
* ឆ្នាំ១៩០៩ - បញ្ចេញម៉ាស៊ីន V2
* ឆ្នាំ១៩១៤ - បង្កើតម៉ាស៊ីន 2 stroke engine ដំបូង
* ឆ្នាំ១៩៣២ - Bullet ត្រូវបានបង្កើតឡើង
* ឆ្នាំ១៩៣៦ - Bullet ត្រូវបានកែទម្រង់
* ឆ្នាំ១៩៣៩ - បង្កើតម៉ូតូសម្រាប់សង្គ្រាមលោកលើកទី ២ -“Flying Flea”
* ឆ្នាំ១៩៥២- បញ្ចេញ Bullets ៨០០គ្រឿងសំរាប់កងទ័ពឥណ្ឌាពី Redditch
* ឆ្នាំ១៩៥៥ - Enfield នៅក្នុងប្រទេសឥណ្ឌាត្រូវបានបង្កើតឡើង។
* ឆ្នាំ១៩៦៤ - Royal Enfield ភ្នាល់លើ 'Café Racer'
* ឆ្នាំ១៩៦៧ - បិទរោងចក្រនៅ Redditch
* ឆ្នាំ១៩៧០ - បញ្ចប់ប្រតិបត្តិការនៅចក្រភពអង់គ្លេស
* ឆ្នាំ១៩៧៧ - ការនាំចេញចាប់ផ្តើមពីប្រទេសឥណ្ឌាទៅកាន់អឺរ៉ុប
* ឆ្នាំ១៩៨៩ - ម៉ូឌែលថ្មី Bullet 500 ត្រូវបានណែនាំ
* ឆ្នាំ១៩៩៣ - ម៉ូឌែល Enfield diesel ត្រូវបានណែនាំ
* ឆ្នាំ១៩៩៤ - ក្រុមហ៊ុន Eicher ទិញយីហោនេះ
* ឆ្នាំ២០០៨ - ការនាំចេញ Classic 500 EFI ចាប់ផ្តើម
* ឆ្នាំ២០១៣ - ផលិតកម្មចាប់ផ្តើមនៅក្នុងរោងចក្រថ្មីមួយនៅ Oragadam, Chennai ហើយបង្កើតឡើងវិញនូវម៉ូឌែល Continental GT
* ឆ្នាំ២០១៦ - Royal Enfield ណែនាំអំពីម៉ូឌែល Himalayan
* ឆ្នាំ២០១៧ - ត្រលប់ទៅរកឬសគល់របស់ខ្លួនបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានៅ Bruntingthorpe, Leicestershire
* ឆ្នាំ២០១៨ - Royal Enfield បានបើកដំណើរការម៉ូឌែលភ្លោះ Interceptor 650 & Continental GT 650
* ឆ្នាំ២០២០ - បើកដំណើរការនៅកម្ពុជា
* ឆ្នាំ២០២១ - ១២០ឆ្នាំ នៃការផលិតនិងបន្តដំណើរទៅមុខជាបន្តបន្ទាប់។ សម្ពោធ Meteor 350 នៅកម្ពុជា។

ដើម្បីដឹងពីការធ្វើដំណើររបស់ Royal Enfield សូមចុចត្រង់នេះ https://www.royalenfield.com/in/en/our-world/since-1901/