(សាំងភេធើប៊ើហ្គ)៖ រុស្ស៊ី ដែលបានភ្លាត់ស្នៀតចាញ់ប៊ែលហ្សិកដល់់ ៣-០ ពី១ប្រកួតប្រចាំពូល B នោះ ធ្វើឲ្យពួកគេធ្លាក់បាតតារាង នៅពេលដាណឺម៉ាកឈរនៅលេខ៣ ក្រោយពេលហ្វាំងឡង់ ១-០ រឹតធ្វើឲ្យពួកគេត្រូវបាន ៣ពិន្ទុដាច់ខាតពេលប៉ះហ្វាំងឡង់ក្បាលព្រលប់នេះ ដើម្បីគេចចេញពីជ្រុះក្នុងពូល។

ជំនួបរវាងក្រុមជម្រើសជាតិរុស្ស៊ី និងហ្វាំងឡង់ ធ្វើឡើងនៅរាត្រីថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨៖០០នាទី (ម៉ោងនៅកម្ពុជា) ពីការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល B ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020 នៅឯកីឡដ្ឋាន Saint Petersburg ស្ថិតក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

ក្រុមជម្រើសជាតិទាំងពីរធ្លាប់ជួបគ្នា ៤ដង ហើយសុទ្ធតែសំខាន់ៗគឺការប្រកួតពានរង្វាន់ World Cup និងការប្រកួត Euro ដែលក្នុងនោះ រុស្ស៊ី មិនដែលស្គាល់ពាក្យថាចាញ់គូប្រជែងរាត្រីនេះ ហ្វាំងឡង់ឡើយ។

ប្រវត្តិជួបគ្នារវាងរុស្ស៊ី និងហ្វាំងឡង់រួមមាន៖
១៖ ខែសីហា ឆ្នាំ១៩៩៥ រុស្ស៊ីឈ្នះហ្វាំងឡង់ ០ទល់៦ ក្នុងការប្រកួត Euro
២៖ ខែវិច្ឆិកា ឆ្នាំ១៩៩៥ រុស្ស៊ីឈ្នះហ្វាំងឡង់ ៣ទល់១ ក្នុងការប្រកួត Euro
៣៖ ឆ្នាំ២០០៨ រុស្ស៊ីឈ្នះហ្វាំងឡង់ ៣ទល់០ ក្នុងការប្រកួត World Cup
៤៖ ឆ្នាំ២០០៩ រុស្ស៊ីឈ្នះហ្វាំងឡង់ ០ទល់៣ ក្នុងការប្រកួត World Cup។

ចុះការប្រកួតលើកទី៥ នៅយប់នេះ តើរុស្ស៊ីអាចរក្សាកំណត់ត្រាមិនចាញ់របស់ខ្លួនលើហ្វាំងឡង់ដែរ ឬទេ? ក្រោយពីបញ្ចប់ប៉ះហ្វាំងឡង់ទៅ រុស្ស៊ីនៅដល់ ១ប្រកួតប៉ះក្រុមដែលមិនទាន់មានពិន្ទុរាប់ដូចគ្នា ដាណឺម៉ាកនាថ្ងៃរាត្រីថ្ងៃទី២២ ខែមិថុនា ស្របពេលប៊ែលហ្សិក ជួបហ្វាំងឡង់នៅម៉ោង ០២៖០០នាទីដូចគ្នា (ម៉ោងនៅកម្ពុជា)៕

ចាប់តាំងពីបង្កើតមកនៅឆ្នាំ១៩៦០ ពានរង្វាន់ Euro បានរៀបចំ ១៥លើកមកហើយ ខណៈប្រទេសដែលបានលើកពាននេះច្រើនជាងគេ គឺអាល្លឺម៉ង់ និងអេស្ប៉ាញ សរុប ៣លើកដូចគ្នា តែរុស្ស៉ីធ្លាប់បានឈ្នះពាននេះ ១លើក ស្របពេលហ្វាំងឡង់មិនដែលឡើយ៕