(ប៊ូការែស្ត)៖ ក្រុមជម្រើសជាតិម៉ាសេដូនី (North Macedonia) នឹងត្រូវប៉ះក្រុមជម្រើសជាតិអ៊ុយក្រែន (Ukraine) ចាប់ផ្តើមម៉ោង ០៨៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុប្រចាំពូល C នៃព្រឹត្តិការណ៍ Euro 2020 ក្នុងកីឡដ្ឋាន Arena Nationala ស្ថិតក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានីដែលជាការប្រកួតលើកទី២ របស់ពួកគេ ក្រោយចាញ់អូទ្រីស ៣-១ នៅថ្ងៃបើកឆាក។

ប្រវត្តិជួបគ្នារវាងម៉ាសេដូនី និងអ៊ុយក្រែន បានកើតឡើង ៤ដងមកហើយ ដែលក្នុងនោះម៉ាសេដូនី ឈ្នះអ៊ុយក្រែនតែ ១ដងប៉ុណ្ណោះ ក្រៅពីចាញ់ ២ដង និងស្មើ ១ដង។ ចុះយប់នេះក្នុងព្រឹត្តិការណ៍ Euro 2020 ដែលជាការជួបគ្នាលើកទី៥ តើក្រុមណានឹងទទួលបានជ័យជម្នះ?

ខាងក្រោមនេះជាប្រវត្តិជួបគ្នារវាងម៉ាសេដូនី និងអ៊ុយក្រែន៖
១៖ ឆ្នាំ២០០៣ ម៉ាសេដូនី ស្មើអ៊ុយក្រែន ០ទល់០ ក្នុងការប្រកួតមិត្តភាព
២៖ ឆ្នាំ២០០៤ ម៉ាសេដូនី ឈ្នះអ៊ុយក្រែន ១ទល់០ ក្នុងការប្រកួតមិត្តភាព
៣៖ ឆ្នាំ២០១៤ ម៉ាសេដូនី ចាញ់អ៊ុយក្រែន ១ទល់០ ក្នុងការប្រកួត Euro
៤៖ ឆ្នាំ២០១៥ ម៉ាសេដូនី ចាញ់អ៊ុយក្រែន ០ទល់២ ក្នុងការប្រកួត Euro៕