(សានភីធើស្ពើក)៖ ស្លូវ៉ាគី នឹងឡើងទៅវគ្គ ១៦ក្រុមតែម្តង ប្រសិនបើអាចយក ៣ពិន្ទុពីស៊ុយអែតក្បាលព្រលប់ថ្ងៃសុក្រនេះ ដ្បិតពួកគេទើបរកបាន ៣ពិន្ទុដំបូងពេលយកឈ្នះប៉ូឡូញ ២-១ នៅថ្ងៃបើកឆាកពូល E នៃយុទ្ធនាការជើងឯកអឺរ៉ុប UEFA Euro 2020 លើកទី១៦ នេះ។

*គូទី១៖ ស្លូវ៉ាគី ប៉ះស៊ុយអែត នាម៉ោង ៨៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតសន្សំពិន្ទុប្រចាំពូល E នៅឯកីឡដ្ឋាន Saint Petersburg ស្ថិតក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

*គូទី២៖ ក្រូអាត ប៉ះសាធារណរដ្ឋឆេក នាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតប្រចាំពូល D ធ្វើឡើងនៅកីឡដ្ឋាន Hamden Park ស្ថិតក្នុងទីក្រុង Glasgow ប្រទេសស្កុតឡេន។

*គូទី៣៖ អង់គ្លេស ប៉ះស្កុតឡេន នាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល D នាកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។

គួរបញ្ជាក់ផងថា គិតចាប់ពីការចាប់ផ្តើមប្រកួត UEFA Euro 2020 នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ មក រកឃើញ ៣ក្រុមហើយដែលបានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេរួមមាន អ៉ីតាលី ចេញពីពូល A, ប៊ែលហ្សិកចេញពីពូល B និងហូឡង់ចេញពីពូល C៕