(កូរ៉េ)៖ ផលិតកកម្មដ៏ធំមួយនៅប្រទេសកូរ៉េ YG Entertainment ដែលជាជម្រករបស់ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK នា ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ចេញប្រវត្តិរូបរបស់តារាវ័យក្មេងជាងគេបំផុត ប្រចាំផលិតកម្មជាផ្លូវការ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន K Star Live នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

តារាស្រីវ័យក្មេងរូបនេះមានឈ្មោះថា Park Soi កើតនៅឆ្នាំ២០១២ ដែលបច្ចុប្បន្នមានវ័យ៩ឆ្នាំ។ Park Soi បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈកម្មវិធីទូរទស្សន៍មួយឈ្មោះថា «Mistress» ក្នុងឆ្នាំ២០១៨។ តារាវ័យក្មេងរូបនេះ ត្រូវបានមហាជនស្គាល់កាន់តែច្រើន តាមរយៈការចូលរួមសម្តែងភាពយន្ត «Deliver Us from Evil» និង «Pawn» ក្នុងឆ្នាំ២០២០។

ត្បិតថា តារារូបនេះមិនទាន់ឈានដល់វ័យ១០ឆ្នាំក្តី ប៉ុន្តែ Park Soi បានចូលរួមធ្វើការងារជាមួយគម្រោងធំៗជាច្រើន ដោយគិតរហូតមកទល់នឹងពេលនេះ គឺមានខ្សែភាពយន្ត និងរឿងភាគយ៉ាងតិច១៩រឿង ដែលនាងបានចូលរួមសម្តែង។

រំឭកទៅកាលពីខែមេសា ឆ្នាំ២០១៩ ផលិតកម្ម YG បានបង្ហើបថា Park Soi និងចូលរួមក្នុងផលិតកម្ម ក្នុងនាមជាតារាសម្តែង៕