(ហ្ក្លាសស្កូ)៖ ក្រុមជម្រើសជាតិក្រូអាត (ក្រូអាស៊ី) ត្រូវប៉ះសាធារណរដ្ឋឆេកនាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល D នៃព្រឹត្តិការណ៍ Euro 2020 ធ្វើឡើងនៅកីឡដ្ឋាន Hamden Park ស្ថិតក្នុងទីក្រុង Glasgow ប្រទេសស្កុតឡេន។

ធ្លាប់ជួបគ្នា ៣ដង ក្រូអាតបានលេងឈ្នះឆែក ២ដង និងចាញ់តែ ១ដងប៉ុណ្ណោះរួមមាន៖
១៖ ឆ្នាំ១៩៩៦ ក្រូអាស៉ីស្មើឆែក ១ទល់១ ក្នុងការប្រកួត Hassan II Trophy
២៖ ឆ្នាំ២០១១ ក្រូអាស៉ីឈ្នះឆែក ៤ទល់២ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៣៖ ឆ្នាំ២០១៦ ក្រូអាស៉ីស្មើឆេក ២ទល់២ ក្នុងការប្រកួត Euro។

សូមជម្រាបថា ក្រូអាស៉ីទើបតែចាញ់អង់គ្លេស ១ទល់០ ក្នុងការប្រកួត Euro 2020 កាលពីថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ ខណៈឆែកបានយកឈ្នះម្ចាស់ផ្ទះស្កុតឡេន ២ទល់០ នៅថ្ងៃចន្ទ ទី១៤ ខែមិថុនាក្នុងសប្តាហ៍នេះដូចគ្នា៕