(រុស្ស៊ី)៖ ក្រុមជម្រើសជាតិស៊ុយអែត រកបាន ៣ពិន្ទុដំបូងនៅពេលយកឈ្នះជម្រើសជាតិស្លូវ៉ាគី ក្នុងលទ្ធផល ១-០ នៅរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Saint Petersburg ប្រទេសរុស្ស៊ី ពីការប្រកួតសន្សំពិន្ទុជុំទី២ ប្រចាំពូល E ក្នុងពឹ្រត្តិការណ៍ជើងឯកអឺរ៉ុប Euro 2020។

ការប្រជែងគ្នាទៅវិញទៅមកក្រុមស៊ុយអែត រកបានគ្រាប់ស៊ុតជ័យជម្នះនៅនាទី៧៦ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេចរបស់កីឡាករ Emil Forsberg ខណៈនេះក្រុមជម្រើសជាតិស៊ុយអែត រកបាន ៤ពិន្ទុបណ្តោះអាសន្នបន្ទាប់ពីលេងស្មើជាមួយក្រុមអេស្ប៉ាញ នៅជុំទី១ ហើយក៏នៅសល់ ១ប្រកួតទៀតត្រូវប៉ះជាមួយក្រុមប៊ូឡូញ និងក្រុមស្លូវ៉ាគី ដែលមាន ៣ពិន្ទុនោះត្រូវប៉ះក្រុមអេស្ប៉ាញ នៃការប្រជែងឡើងវគ្គ ១៦ក្រុមបន្តទៀត៕