(ក្លាស្កូ)៖ ក្រុមជម្រើសជាតិសាធារណរដ្ឋឆេក ចែកគ្នាម្នាក់ ១ពិន្ទុនៅពេលលេងស្មើជាមួយក្រូអាត ក្នុងលទ្ធផល ១-១ នៅរាត្រីថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Hamden Park ស្ថិតក្នុងទីក្រុង Glasgow ប្រទេសស្កុតឡេន នៃការប្រកួតសន្សំពិន្ទុជុំទី២ ប្រចាំពូល D ក្នុងពឹ្រត្តិការណ៍ជើងឯកអឺរ៉ុប Euro 2020។

ក្រុមសាធារណរដ្ឋឆេក រកបានគ្រាប់នាំមុខមុននាទី៣៧ ដោយបាល់ពិន័យ ១១ម៉ែត្របានសម្រេចរបស់កីឡាករ Patrik Schick ក្លាយជាអ្នករកបាន ៣គ្រាប់ច្រើនជាងគេនៅព្រឹត្តិការណ៍ Euro 2020 បណ្តោះអាសន្ន ហើយចូលតង់ទី២ ក្រុមក្រូអាត ក៏តាមបានស្មើវិញជាការស៊ុតរបស់ខ្សែបម្រើ Ivan Perisic នៅនាទី៤៧ ជាលទ្ធផលរកបាន ៤ពិន្ទុរបស់ក្រុមក្រុមសាធារណរដ្ឋឆេក ជាបណ្តោះអាសន្ន៕