(ភ្នំពេញ)៖ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ជាគ្រឹះស្ថានសិក្សាឯកជនដែលមានឈ្មោះលេចធ្លោរ ក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ និងក្នុងនាមជាស្ថាប័នអប់រំ ដែលមានការចូលរួមចំណែកទទួលខុសត្រូវខ្ពស់ក្នុងសង្គម ហ៊ែរ៉ុដស៍ បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រយុទ្ធប្រឆាំងនៃការឆ្លងរីករាលដាលរបស់មេរោគកូវីដ១៩។

កាលពីខែមករា ឆ្នាំ២០២១ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានស្មគ្រចិត្តបរិច្ចាគនូវថវិកាចំនួន ១០លានរៀល ជាមួយរាជរដ្ឋាភិបាល តាមរយៈខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងបានបរិច្ចាគនូវថវិកា ៤លានរៀល ផ្សេងទៀត តាមរយៈសមាគមគ្រឹះស្ថានឧត្តមសិក្សា ក្នុងការចូលរួមទិញវ៉ាក់សាំងការពារមេរោគកូវីដ១៩។

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ក៏បានជួយគាំទ្រយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងយុទ្ធនាការចាក់វ៉ាក់ សាំង ដល់បុគ្គលិកអប់រំ ក្នុងរាជធានីភ្នំពេញ តាមរយៈការឧបត្ថម្ភជាជែលអាល់កុលលាងដៃ ភេសជ្ជៈ និងអាហារសម្រន់ ដល់ក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ (TYDA) ផងដែ។ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ មានមោទនភាពក្រៃលែង ដែលបុគ្គលិក អប់រំទាំងអស់បានចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ រួចរាល់ហើយ។

ក្នុងនាមជាស្ថាប័នអប់រំ ហ៊ែរ៉ុដស៍ បានបន្តលើកទឹកចិត្តឱ្យសហគមន៍ទាំងមូលបន្តអនុវត្តន៍វិធាន ៣ការពារ និង៣កុំ និងផ្សព្វផ្សាយលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ឱ្យមានការយល់ដឹងបន្ថែមពីវីរុសកូវីដ១៩ នេះ។

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ចាប់ផ្តើមទទួលសិស្សថ្មីឱ្យចូលរៀនក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២៕

ដោយចំនួនសិស្ស ដែលនឹងទទួលចូលរៀនមានកំណត់ មាតាបិតា ឬអ្នកអាណាព្យាបាល អាចទាក់ទងចុះឈ្មោះចូលរៀន និងកក់កន្លែងទុក ឱ្យបានរួសរាន់ តាមរយៈលេខទូរសព្ទខាងក្រោម៖

* សាខាទី១ (បឋមសិក្សា): 023 973 999, 077 296 688
* សាខាទី២ (អូឡាំពិក): 023 936 999, 010 296 688
* សាខាទី៣ (មត្តេយ្យសិក្សា): 023 974 999, 061 296 688
* សាខាទី៤ (មធ្យមសិក្សា): 023 973 999, 077 296 688

Facebook: https://www.facebook.com/1423073847976833/videos/876105979640152