(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីការិនី កញ្ញា ចាន់ ស្រីរ័ត្ន នៅមុននេះបន្តិច បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ខ្លួនបានឆ្លងជំងឺកូវីដ-១៩។

តាមរយៈបណ្តាញសង្គម កញ្ញា ចាន់ ស្រីរ័ត្ន បានសរសេរសារយ៉ាងដូច្នេះថា «បងប្អូនទាំងអស់គ្នាខ្ញុំ ចាន់ ស្រីរ័ត្ន បានឆ្លងកូវីដ-១៩ ខ្ញុំបានឆ្លងកូវីដហើយ អ្នកដែលបានពាក់ព័ន្ធសុំមកធ្វើសំណាកផង»

ជាមួយនឹងការបង្ហោះសារយ៉ាងខ្លីនេះ កញ្ញា ចាន់ ស្រីរ័ត្ន មិនបានលំអិតប្រាប់មហាជននោះទេថា តើបច្ចុប្បន្ននាងកំពុងទទួលការព្យាបាលនៅឯណា ខណៈទស្សនិកជន និងមិត្តរួមសិល្បៈកំពុងចង់ដឹងបន្ថែមពីស្ថានភាពបច្ចុប្បន្នរបស់តារាស្រីដួងនេះ។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលំអិតយ៉ាងណានោះ យើងនឹងជម្រាបជូនប្រិយមិត្តអ្នកអានបន្ត៕