(បាគូ)៖ ក្រុមជម្រើសជាតិតួកគី ត្រូវប៉ះស្វីសក្នុងព្រឹត្តិការណ៍ Euro 2020 ចាប់ផ្តើមនាម៉ោង ១១៖០០នាទីយប់នៅឯកីឡដ្ឋាន Baku Olimpiya Stadionu ស្ថិតក្នុងទីក្រុង Baku ប្រទេសអាហ្សឺបៃហ្សង់។

តួកគីតែងតែធ្វើបានល្អពេលជួបគ្នាជាមួយតួកគី ពោលគឺក្រុមទាំងពីរធ្លាប់ជួបគ្នា ១៥ដង ក្នុងនោះតួកគីឈ្នះស្វីស ៨ដង ចាញ់ ៤ដង និងស្មើ ៣ដង។ ស្វីសទើបតែស្មើវ៉េល ១ទល់នឹង១ កាលពីរាត្រីថ្ងៃសៅរ៍ ទី១២ ខែមិថុនា និងចាញ់អ៉ីតាលី ៣ទល់នឹង០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ខណៈតួកគីទើបតែចាញ់អ៉ីតាលី ៣ទល់នឹង០ កាលពីរាត្រីថ្ងៃសៅរ៍ ទី១២ ខែមិថុនា និងចាញ់វ៉េល ២ទល់នឹង០ កាលពីរាត្រីថ្ងៃពុធ ទី១៦ ខែមិថុនា។

ប្រវត្តិជួបគ្នារវាងតួកគី និងស្វីសរួមមាន៖
១៖ ឆ្នាំ១៩៥២ ចាញ់ស្វីស ១ទល់៥ ក្នុងការប្រកួតមិត្តភាព
២៖ ឆ្នាំ១៩៥៣ ឈ្នះស្វីស ១ទល់២ ក្នុងការប្រកួតមិត្តភាព
៣៖ ឆ្នាំ១៩៦៩ ឈ្នះស្វីស ៣ទល់០ ក្នុងការប្រកួតមិត្តភាព

៤៖ ឆ្នាំ១៩៧១ ចាញ់ស្វីស ៤ទល់០ ក្នុងការប្រកួតមិត្តភាព
៥៖ ឆ្នាំ១៩៧៣ (ឧសភា) ស្មើស្វីស ០ទល់០ ក្នុងការប្រកួត World Cup
៦៖ ឆ្នាំ១៩៧៣ (វិច្ឆិកា) ឈ្នះស្វីស ២ទល់០ ក្នុងការប្រកួត World Cup

៧៖ ឆ្នាំ១៩៧៤ ឈ្នះស្វីស ៤ទល់១ ក្នុងការប្រកួត Euro
៨៖ ឆ្នាំ១៩៧៥ ស្មើស្វីស ១ទល់១ ក្នុងការប្រកួត Euro
៩៖ ឆ្នាំ១៩៨៥ ស្មើស្វីស ០ទល់០ ក្នុងការប្រកួតមិត្តភាព

១០៖ ឆ្នាំ១៩៨៦ ឈ្នះស្វីស ១ទល់០ ក្នុងការប្រកួតមិត្តភាព
១១៖ ឆ្នាំ១៩៩៤ ចាញ់ស្វីស ១ទល់២ ក្នុងការប្រកួត Euro
១២៖ ឆ្នាំ១៩៩៥ ឈ្នះស្វីស ១ទល់២ ក្នុងការប្រកួត Euro

១៣៖ ឆ្នាំ២០០៥ ចាញ់ស្វីស ២ទល់០ ក្នុងការប្រកួត World Cup ជើងទី១
១៤៖ ឆ្នាំ២០០៥ ឈ្នះស្វីស ៤ទល់២ ក្នុងការប្រកួត World Cup ជើងទី២
១៥៖ ឆ្នាំ២០០៨ ឈ្នះស្វីស ១ទល់២ ក្នុងការប្រកួត Euro៕