(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាថ្មីៗទៀត ដែលរួមមានដូចតទៅ៖

១៖ បើប្រាថ្នាសេចក្ដីសុខដល់ខ្លួនឯង សូមកុំផ្ដល់សេចក្ដីក្រហាយដល់អ្នកដទៃ ព្រោះកម្មនឹងរត់មករកម្ចាស់វាវិញមិនខាន (ព្រះភិក្ខុ គូ សុភាព)។

២៖ មនុស្សមានបញ្ញា គេដឹងនូវអ្វីដែលខ្លួនមិនចេះ មនុស្សល្ងង់ គិតថាខ្លួនចេះគ្រប់យ៉ាង (សុភាសិតអេស្ប៉ាញ)។

៣៖ សត្វចាបដែលកំពុងហើរពីក្រោយស្ទាំង វាគិតថាស្ទាំងកំពុងហើររត់គេចពីវា (សុភាសិតរុស្ស៉ី)។

៤៖ បើគ្មានគ្រែ ក៏នៅមានផ្ទៃដីអាចឱ្យយើងដេកបានដែរ (សុភាសិតឥណ្ឌា)។

៥៖ ធ្វើបុណ្យនៅជិតផ្ទះ ប្រសើរជាងធ្វើដំណើរទៅធ្វើបុណ្យនៅទីឆ្ងាយ (សុភាសិតចិន)៕